Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ធំ​មាន​តម្រូវការ​ប្រាក់រៀល​ប្រមាណ ១០៧​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​៩​ខែ​

spot_img

​រយៈពេល​៩​ខែ ដើមឆ្នាំ​២០២០​នេះ តម្រូវការ​ប្រាក់រៀល​ពី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ មាន​ចំនួន ៤៤០ ប៊ី​លាន​រៀល (​ប្រមាណ​១០៧ លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​។

​ថ្លែង​នៅក្នុង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា​ខេត្តកំពង់ធំ ជា​ខេត្ត​សក្តានុពល​មួយ​ក្នុង​វិស័យ​កសិកម្ម ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៨០ ម៉ឺន​នាក់ ក្នុងនោះ ៨០% ជា​កសិករ​។

​លោក​ថា គ្រឹះស្ថាន​ធនាគារ​ដែល​កំពុង​ប្រតិបត្តិការ​មាន​ចំនួន ១០, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៦ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ៩​។ លោក​បន្តថា ការ​ផ្ត​ត់​ផ្គង់​និង​តម្រូវការ​សាច់ប្រាក់​សម្រាប់​សម្រួល​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ខេត្ត​បាន​កើនឡើង គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ ជាពិសេស​ការប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដល់​ចំនួន​ប្រហាក់ប្រហែល​នឹង​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ដែរ​។

​លោក ទេសាភិបាល​ថ្លែង​បញ្ជាក់ថា​៖« ជាក់ស្តែង ក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០២០​នេះ តម្រូវការ​ប្រាក់រៀល​ពី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ មាន​ចំនួន ៤៤០ ប៊ី​លាន​រៀល (​ប្រមាណ​១០៧ លាន​ដុល្លារ​អាមេរិក​) ហើយ​សាខា ក៏បាន​ទទួល​ប្រាក់រៀល​ពី​អតិថិជន ចំនួន ៥១១ ប៊ី​លាន​រៀល (​ប្រមាណ ១២៥ លាន​ដុល្លារ​អាមេរិក​) ធៀប​នឹង​ការទទួលប្រាក់​ដុល្លារ​អាមេរិក ១៣២ លាន​ដុល្លារ​អាមេរិក​។​»

​លោក​ថា នៅក្នុង​ការអនុវត្ត​មុខងារ​ភារកិច្ច​របស់ខ្លួន សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ បាន​សម្រួល​ចរាចរណ៍​សាច់ប្រាក់​នៅក្នុង​ខេត្ត ដោយ​ប្រសិទ្ធភាព​, បាន​ចូលរួម​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​, បាន​ប្តូរ​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ រហែក ដោយ​ឥតគិតថ្លៃ​, បាន​ឆ្លើយតប​នឹង​សំណួរ​និង​បណ្តឹង​នានា​របស់​សាធារណជន​លើ​ការប្រើប្រាស់​សេវា​ធនាគារ​, តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ចូលរួម​ក្នុងការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​

លោក ទេសាភិបាល បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបំពេញ​មុខងារ​ភារកិច្ច​របស់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​។ ឯកឧត្តម ក៏បាន​ផ្តាំ​ផ្ញើឱ្យ​មន្ត្រី​-​បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​ទាំងអស់​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​សាមគ្គីភាព ភាពស្មោះត្រង់ និង​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ ដើម្បី​បន្ត​បម្រើ​និង​ផ្តល់​សេវា​ដល់​សាធារណជន ព្រមទាំង​បន្ត​សហការ​ល្អជា​មួ​យម​ន្ទីរ អង្គភាព ស្ថាប័ន សាធារណៈ​និង​ឯកជន ដើម្បី​រួមចំណែក​គាំទ្រ​និង​ជំរុញ​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​កើនឡើង​ឥតឈប់ឈរ​។

​ទន្ទឹមនេះ ឯកឧត្តម ក៏បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​-​បុគ្គលិក​បន្ត​ខិតខំ​សិក្សា​ស្រាវជ្រាវ អភិវឌ្ឍ​ចំណេះដឹង​និង​ជំនាញ​។ ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩ មិនទាន់មាន​ថ្នាំ​បង្ការ​នៅឡើយ ឯកឧត្តម ក៏បាន​ផ្តាំ​ផ្ញើឱ្យ​មន្ត្រី​-​បុគ្គលិក ត្រូវ​បន្ត​ថែរក្សា​សុខភាព និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​៕ ដោយ ៖ CEN

spot_img
×