Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​លើក​ទី​៦​និង​ប្រព្រឹត្តិ​ទៅ​នៅ​ដំណាច់ឆ្នាំ ២០២០​ខាងមុខនេះ​

spot_img

​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​នៅ​កម្ពុជា ផ្ដល់​លទ្ធភាព​ឱ្យ​អតិថិជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ​ពិសេស​។ ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​លើក​ទី​៦​ដំណាច់ឆ្នាំ ២០២០​នឹង​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល The Premier Center Sen Sok​នា​ថ្ងៃទី​២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ​ដែល​ប្រមូលផ្ដុំ​ដោយ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​អាគារ​ពាណិជ្ជកម្ម និង​ខុន​ដូ ក៏ដូចជា​ភ្នាក់ងារ​អចលនទ្រព្យ បណ្ដា​ធនាគារ​ធំៗ អ្នកជំនាញ​ផ្នែក​ច្បាប់ ព្រមទាំង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​ក្នុង​វិស័យ​អចលនទ្រព្យ​ចូលរួម​ដាក់តាំង​បង្ហាញ ដែល​អតិថិជន​អាច​ស្វែងយល់​ដោយផ្ទាល់​។​

​ក្រុមហ៊ុន Realestate.com.kh ដែលជា​អ្នករៀបចំ​ពិព័រណ៍​នេះ បានប្រកាស​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​លើក​ទី​៦ ដោយ​រំពឹងថា ព្រឹត្តិការណ៍​ដែលមាន​ឈ្មោះថា «​ពិព័រណ៍​អចលនទ្រព្យ​ដំណាច់ឆ្នាំ ២០២០» នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​វឌ្ឍនភាព​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។​ដោយ​មើលឃើញ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រុមហ៊ុន បានសម្រេច​ចិត្ត​ក្នុង​រៀបចំ​ពិព័រណ៍​អចលនទ្រព្យ​ជាថ្មី​ម្តងទៀត ដោយ​ព្រឹត្តិការណ៍​បន្ទាប់​នឹងត្រូវ​រៀបចំ​នៅ​មជ្ឈមណ្ឌល The Premier Center Sen Sok​ផ្ទាល់ និង​តាម​បណ្ដាញ​អន​ឡាញ ពោលគឺ​ផ្ដល់​លទ្ធភាព​ដល់​អតិថិជន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅប្រទេស​ក្នុង​ការទិញ​អចលនទ្រព្យ​ក្នុងតម្លៃ​ពិសេស​បំផុត​។​

ក្រុមហ៊ុន​រំពឹងថា ក្នុង​ព្រឹត្តិការណ៍​នេះ អ្នកចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​ពី​សិក្ខាសាលា​ស្តីពី​បច្ចុប្បន្នភាព​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​នឹងត្រូវ​ផ្សាយ​ផ្ទាល់​ទៅកាន់​ទស្សនិកជន​រាប់ពាន់នាក់ ទាំង​ក្នុងស្រុក និង​ជុំវិញ​ពិភពលោក ដែល​បាន​ចូលរួម​នៅ​ទីតាំង​ផ្ទាល់ និង​ទស្សនា​តាម​អន​ឡាញ​។​

​ព្រឹត្តិការណ៍​នេះ និង​ជួយ​អ្នក​កំពុង​ស្វែងរក​ទិញ​អចលនទ្រព្យ ទិញ​ផ្ទះ​ដំបូង ឬ វិនិយោគ​ផ្នែក​អចលនទ្រព្យ នឹង​ទទួលបាន​ការផ្ដល់ជូន​ពិសេស​បំផុត​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ក៏ដូចជា​មានឱកាស​ធ្វើការ​ប្រឹក្សា​យោបល់​ដោយផ្ទាល់​ជាមួយនឹង​អ្នកតំណាង​មកពី​បណ្ដា​ធនាគារ​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​អ្នកជំនាញ​ផ្នែក​ឥណទាន ដែល​និង​ជួយ​សម្រួល​ដល់​ដំណើរ​ការទិញ​ផ្ទះ​ឬ​អចលនទ្រព្យ​ក្នុង​ក្តី​សុ​បិ​ន្ត​។

​ពិព័រណ៍​អចលនទ្រព្យ​ដំណាច់ឆ្នាំ ២០២០​ខាងមុខនេះ ត្រូវបាន​រំពឹងថា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​អចលនទ្រព្យ​លេចធ្លោ​បំផុត​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅក្នុង​តំបន់​អាស៊ាន និង​ទូទាំង​ពិភពលោក​។​ក្រុមហ៊ុន ក៏​រំពឹង​ផងដែរ​ថា​នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​ចូលរួម​តាំងពិព័រណ៍​ច្រើនជាង ៥០ ក្រុមហ៊ុន ព្រមទាំង​ទទួល​ស្វាគមន៍​អ្នកចូលរួម​ទស្សនា​ជាង ១​ម៉ឺន​នាក់ ទាំង​នៅ​ទីតាំង​ផ្ទាល់ និង​តាម​បណ្ដាញ​អន​ឡាញ​។

​បើ​យោងតាម​ក្រុមហ៊ុន អចលនទ្រព្យ​ក្នុងតម្លៃ​ជាង ១១៥​លាន​ដុល្លារ​បាន​លក់ដាច់​ក្នុងអំឡុង​ពិព័រណ៍​កន្លងមក​។​កាលពីដើមឆ្នាំ​២០២០ ក្រុមហ៊ុន ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​លក់​អចលនទ្រព្យ​អន​ឡាញ​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា ដែល​បាន​លក់ដាច់​អចលនទ្រព្យ​សរុប​ជាង ១៥ លាន​ដុល្លារ​។ ក្នុងអំឡុង​ពិព័រណ៍​អចលនទ្រព្យ​ចំនួន ៤​លើក ដែល​ត្រូវ​បានរៀបចំ​នៅ​ទីតាំង​ផ្ទាល់ អចលនទ្រព្យ​សរុប​ប្រហែល ១០០ លាន​ដុល្លារ​ត្រូវបាន​លក់ដាច់​ដោយ​បណ្ដា​ក្រុមហ៊ុន​ចូលរួម​។ ជារួម ពិព័រណ៍​ទាំង​៥​លើក​បូក​រួមទាំង​ការតាំងពិព័រណ៍​តាម​អន​ឡាញ កាលពីដើមឆ្នាំ​២០២០ បាន​ទាក់ទាញ​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង ៣៥,០០០​នាក់​៕ ដោយ ៖ CEN

spot_img
×