Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផែង វណ្ណៈ ចេញ​សារ​ព្រមាន និង​សូម​ឲ្យ​តាមដាន​ជាប់ បើ​អ្នកណា​ហ៊ាន​ចេញមុខ​ជួយ​ជនបង្ក​ម្នាក់នេះ ច្បាស់​ជា​ត្រូវ​ថ្មោង​របស់លោក​ពុំខាន (​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហាញ​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក Lexus NX200T ពាក់​ផ្លាកលេខភ្នំពេញ 2BH-8494 បាន​បើក​បុក​ពីក្រោយ​ម៉ូតូ​បុរស​ម្នាក់ ហើយ​ថយ​មក​កិន​បន្ថែម​រហូត​ទាល់តែ​ស្លាប់ បានធ្វើ​ឲ្យ​មហាជន​នៅក្នុង​បណ្តាញ​សង្គម ផ្ទុះ​កំហឹង​កញ្ជ្រោល​ខ្លាំង​តែម្តង ព្រោះថា នេះ​ជា​ទង្វើ​ដ៏​សាហាវព្រៃផ្សៃ​បំផុត ដែល​មិនអាច​អត់​ទោស​ឲ្យ​បានឡើយ​។

​ហេតុការណ៍​ដ៏​សាហាវ​បំផុត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០ នាទី យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​កែង​ផ្លូវ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង​។ ជនបង្ក​ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​១៦ ខែតុលា មានឈ្មោះ យ៉ាន់​ណា​លី​ណា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​មុខរបរ​ពេទ្យធ្មេញ​ស្នាក់​នៅផ្ទះ​លេខ​៥​អឹម ក្រុមទី​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​លោក​ឧត្ដមសេនីយ៍ទោ ចេ​វ ហាក់ បានបញ្ជាក់​ឲ្យ​ដឹងថា ថ្ងៃនេះ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​របស់លោក​នឹង​បញ្ជូន​សំណុំរឿង​ករណីនេះ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដេ​ី​ម្បី​ចាត់​ការបន្ត​តាមច្បាប់​។​

​ទោះយ៉ាងណា ជាមួយនឹង​ទង្វើ​ដ៏​ព្រៃផ្សៃ​ដែល​មហាជន​មិនអាច​ទទួលយកបាន​នេះ​ផងដែរ ក្នុងនោះ​លោក ផេង វណ្ណៈ ដែលមាន​ការឈឺចាប់​យ៉ាងខ្លាំង​ជំនួស​គ្រួសារ​ជនរងគ្រោះ ក៏បាន​បង្ហោះ​សារ​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖ «​ផ្ដាំ​ទៅ​អា​ពួក រត់ការ​អោយ ហេី​យ​ហាម​រត់​ការធ្វើ​សំបុត្រ​ចេញពី​ពេទ្យ​ឆ្កួត ( បេី​មាន​ពេទ្យ​ណា​ចេញ​បញ្ជាក់​អោយ​ខ្ញុំ​មិន​យោគយល់​ទេ ) ហាម​រត់ការ​ក្លែង​សំណុំរឿង ពីបទ​ឧក្រិដ្ឋ (​ឃាតក ម្មដោយ​ចេតនា​) មកជា​បទមជ្ឈិម ( ឃា ត ក ម្ម ដោយ​អ​ចេតនា ) បេី​ខ្ញុំ​ស៊េី​ប​ដឹងថា​ឈ្មោះ​ណា​រត់​ការជួយ​សម្រាល អា ឃា ត ក នេះ ខ្ញុំ​នឹងមិន​អត់ឱន​អោយ​ឡេី​យ ។ បេី​កបុ ក ហេី​យ​មិន​ស្លា ប់ ថយក្រោយ​កិន​ថែម​ទាល់តែ ស្លាប់ មិនមែន​អ​ចេ​នា​ទេ បាទ​ហេី​យ​ក៏​មិនមែន​មនុស្ស​វិកលចរិត​ដែរ គឺ ពេទ្យធ្មេញ មានចំណេះដឹង មាន​បញ្ញា​ស្មារតី​រឹងមាំ​ល្អ​ណាស់ ។ យេី​ង​ត្រូវ​បន្ត​តាមដាន ករណីនេះ ទាំងអស់គ្នា​»៕ ដោយ​៖ លឹម ហុង​

spot_img
×