Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ MEDTECS បង្កើន​ការផលិត​សម្ភារ​បរិក្ខារ​ការពារ Covid-19 ឲ្យ​បាន​កាន់តែច្រើន សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តម្រូវការ​ទីផ្សារ​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​Clement Yang ប្រធាន​ក្រុមហ៊ុន​រោងចក្រ​MEDTECS Cambodia ដែលមាន​មូលដ្ឋាន​ខេត្តកំពង់ចាម​និង​ជា​អ្នកវិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ថេ​ន​(Manhattan ) ក្រុង​បាវិត ខេត្តស្វាយរៀង ដេ​ី​ម្បី​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង ។

​ក្នុងជំនួប​នោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក​លោក Clement Yang គឺជា​អ្នកវិនិយោគទុន​មាន​ភាពជោគជ័យ​មួយ​នៅ​កម្ពុជា មាន​រយ​:​ពេល​២១ ឆ្នាំ​មកហើយ ដោយបាន​រួមចំណែក​ផងដែរ​ក្នុង​បំណែក​សេដ្ឋកិច្ច ទីផ្សារការងារ និង​ការទទួលខុសត្រូវ​សង្គម​នៅ​កម្ពុជា ។ ជាពិសេស នៅពេល​ពិភពលោក​ក៏ដូចជា​កម្ពុជា​កំពុង​រងគ្រោះ និង​ផលប៉ះពាល់​ពី​មេរោគ Covid-19 ក្រុមហ៊ុន​រោងចក្រ MEDTECS របស់លោក Yang ដែលមាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម​បា​នប​ង្កេី​ន​ការផលិត​របស់ខ្លួន​ដោយ​ផ្តោតជាសំខាន់​ទៅ​លេ​ី​សម្ភារ​បរិក្ខា​ការពារ​ផ្ទាល់ខ្លួន​(PPE) ហេី​យ​ក៏បាន​ធ្វេ​ី​ការឧបត្ថម្ភ​ជា​ម៉ាស់ និង​សម្លៀកបំពាក់​ពេទ្យ សម្រាប់​ការពារ​រោគ​ឆ្លង​Covid-19 ដល់​តម្រូវការ​របស់​កម្ពុជា រួមទាំង​ប្រទេស​មួយចំនួនទៀត​ផងដែ​រ ។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ក៏បាន​បាន​ស្នេី​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​របស់លោក​Yang បង្កើន​ការផលិត​សម្ភារៈ​បរិក្ខារ​ការពារ​Covid-19 ឲ្យ​បាន​កាន់តែ​ច្រេ​ី​ន សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តម្រូវការ​ទីផ្សារ ពីព្រោះ​មេរោគ​នៅ​គំរាមកំហែង​ពិភពលោក​នៅឡើយ ។

​លោក​ប្រធាន​ Clement Yang បានបង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ការវិនិយោគ​វិស័យ​រោងចក្រ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ទោះបី​មាន​ឧបសគ្គ​បន្តិចបន្តួច​ក៏ដោយ​។ ប៉ុន្តែ​កម្ពុជា​ជាទី​តាំង​វិនិយោគ​ដ៏​មាន​សក្តានុពល ដែល​បច្ចុប្បន្ន​លោក​កំពុង​មានបំណង​ពង្រីក​ដេី​ម​ទុន​ក្នុង​រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​របស់លោក ពីព្រោះ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ច្រករបៀង​សេដ្ឋកិច្ច​ដ៏​សំខាន់ ។ ក៏ ប៉ុន្តែ​ការងារ​នេះ​មានការ​ពាក់ព័ន្ធ​និង​ច្បាប់​វិនិយោគ​របស់​កម្ពុជា ។ ជាមួយគ្នានេះ លោក​ក៏បាន​បង្ហាញ​នូវ​ជំហរ​ចូលរួម​ការពារ​បរិស្ថាន​ក្នុង​វិស័យ​វិនិយោគ​របស់លោក គឺ​ការអនុវត្ត​គោល​ការ​ណ៌​ថាមពលបៃតង​( Green Energy) ក៏ដូចជា​ឧស្សាហកម្ម​បៃតង​(Green Industry)​ដោយ​លោក​យកចិត្តទុកដាក់​ការ​ធ្វេី​អាង​ប្រព្រឹត្តិកម្ម​សម្រាប់​ទឹក​កខ្វក់​ចេញពី​រោងចក្រ​ស្របតាម​ស្តង់ដារ និង​ធ្វេី​ឲ្យ​ទឹកទន្លេ​ដែល​ត្រូវ​បង្ហូរ​ចូល​មាន​ភាពស្រស់ថ្លា ហេី​យ​អភិវឌ្ឍ​ជា​តំបន់​ទេសចរ​ណ៌​ធម្មជាតិ​ជាប់​ព្រំដែន​តែម្តង ។ ការងារ​នេះ​លោក​ក៏​ស្នេ​ី​ឲ្យ​មានការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ ។

​ជាមួយគ្នានេះ លោក​ប្រធាន Yang ក៏បាន​ជម្រាប​ថា​លោក​នឹង​ឧ​ប​ត្ត​ម្ភ​សម្ភារ បរិក្ខារ​ការពារ​មេរោគ Covid-19​បន្ថែមទៀត ដល់​កម្ពុជា តាមរយៈ​កាកបាទក្រហមកម្ពុជា និង​ប្រគល់​ថវិកា​ឧបត្ថម្ភ​ចំនួន​២​មុឺ​ន​ដុល្លារ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​សម្រាប់​ស​ម្រា​ល​បន្ទុក​ការរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា តាមរយៈ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ ផ្ទាល់ នៅ​ស​ប្តា​ហ៌​ក្រោយ​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សាទរ​ចំពោះ​គម្រោង​ពង្រីក​ទុនវិនិយោគ​ក្នុង​រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​របស់លោក Yang ដោយ​ស្នេ​ី​ឲ្យ​ពិភាក្សា​ការងារ​នេះ​បន្ថែម​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គាំទ្រ​ចំពោះ ការយកចិត្តទុកដាក់​ទៅ​លេី​កិច្ចការពារបរិស្ថាន​ដោយ​អនុវត្ត​នូវ​គោល​ការ​ណ៌​ថាមពលបៃតង និង​ឧស្សាហកម្ម​បៃតង ដែល​ការងារ​នេះ ស្រប​នឹង​គោល​ការ​ណ៌​របស់​ក្រសួង ដែល​ប្រកាន់យក​ការអភិវឌ្ឍ​តាម​បែប​ឧស្សាហកម្ម​បៃតង និង​បច្ចេកវិទ្យា​បៃតង ។ ចំពោះ​ការងារ​សម្អាត​ទឹក​ក្នុង​ទន្លេ​សម្រាប់​ទាក់ទាញ​វិស័យ​ទេសចរ​ណ៌​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត នឹង​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដេី​ម្បី​អភិវឌ្ឍ​ការងារ​នេះ ដោយ​នុ​វត្ត​តាម​លក្ខណ​:​បច្ចេកវិទ្យា​បៃតង ។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក Yang ចំពោះ​ការឧបត្ថម្ភ​ដ៏​មាន​សារសំខាន់​សម្រាប់​ទប់ទល់​ការឆ្លង​មេរោគ​Covid-19 និង ការរង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×