Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ប្រពន្ធ​តាម​ទាន់​ប្តី​ដឹក​ស្រី​ចេញពីផ្ទះ​សំណាក់ តាម​កាក់​ដល់​រង្វង់​មូល​ព្រែក​ជ្រៃ មានអី​វាយ​គ្នា​ឡើង​ផ្អើល (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ករណី​ទង្វើ​ប្តី​ក្បត់​ប្រពន្ធ​ឬ​ប្រពន្ធ​ផិតក្បត់​ប្តី ដោយសារ​កាមតណ្ហា​ដឹកមុខ តែងតែ​កើតមានឡើង​ជារឿយៗ នៅក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​។ ហើយ​ករណីនេះ​ផងដែរ គេ​ក៏​តែង​ប្រទះឃើញ​ជាពិសេស​ស្ត្រី​ជា​ប្រពន្ធដើម តាម​ទាន់​ប្តី​កំពុង​ដេក​ឱប​ស្រី​នៅក្នុង​ផ្ទះសំណាក់ ឬ កំពុង​ជិះ​រថយន្ត​ជាមួយ​ស្រី​តាម​ដងផ្លូវ ដែល​ឈានដល់​ប្រពន្ធដើម​ប្រើ​អំពើហិង្សា​ទៅលើ​ស្រី​ប្តី​យ៉ាង​សាហាវៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ទីសាធារណៈ​ជារឿយៗ​ផងដែរ​។​

​ជាក់ស្តែង ដូច​ករណី​មួយ​ជាដើម បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ដំណើរ និង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​សឹង​ពុំ​ឈ្នះ ខណៈពេលដែល​ស្ត្រី​ជា​ប្រពន្ធដើម បាន​តាម​ទាន់​ប្តី​ដឹក​ស្រី​ស្នេហ៍​ចេញពីផ្ទះ​សំណាក់ ហើយ​ដេញតាម​កាក់​រថយន្ត​ប្តី និង​បង្ក​ហិង្សា​វាយតប់​ទៅលើ​ស្រី​ប្តី​យ៉ាង​ចាស់ដៃ​តែម្តង​។ ដែល​ករណី​ប្រពន្ធ​តាម​ទាន់​ប្ដី​ដឹក​ស្រី​ចេញពី​ផ្ទះសំណាក់ វាយ​គ្នា​ឡើង​ផ្អើល​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង​នៅ​ចំណុច​រង្វង់​មូល​ព្រែក​ជ្រៃ កាល​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​។​

​បើតាម​ស្ត្រី​ជា​ប្រពន្ធដើម គាត់​បានបញ្ជាក់​ប្រាប់ថា ប្តី​របស់គាត់​បាន​លួច​ទាក់ទង​ជាមួយ​ស្រី​ម្នាក់នេះ​ដែល​ក៏​ផិត​ប្តី​ខ្លួន​ផងដែរ គឺមាន​រយៈពេល​ចូល​ជាង ១០ ឆ្នាំ​ហើយៗ ប្តី​កំហូច​របស់គាត់​នេះ ក៏បាន​សន្យា​នឹង​គាត់​ថា​ឈប់​ទាក់ទង ប៉ុន្តែ នៅតែ​លួច​ផិតក្បត់​ដដែល រហូត​គាត់​តាម​ទាន់​ផ្អើល​បែបនេះ​។​

​តែ​ទោះយ៉ាងណា ភ្លើងកំហឹង​រយ​ពាន់​អង្សារ​នេះ ត្រូវបាន​បញ្ចប់ ក្រោយ​ស្ត្រី​ជា​ប្រពន្ធដើម និង​បងប្អូន​សាច់ញាតិ បាន​ឡើង​ចូលក្នុង​រថយន្ត នាំ​ប្តី​ទៅ​ដោះស្រាយ​គ្នា​នៅផ្ទះ ខណៈ​ស្រី​កំណាន់​បាន​ចុះ​ពី​រថយន្ត រួច​ឡើង​ជិះ PassApp ចាកចេញ​ទៅតាម​ក្រោយ​ផងដែរ​។​

​ជាមួយនឹង​ទង្វើ​ដ៏​អាម៉ាសមុខ​នេះ​ផងដែរ យើង​ក៏​សូម​ចិត្ត​បងៗ​ជា​ស្វាមី​ទាំងឡាយ គួរណា​ស់យ​ល់ពី​អារម្មណ៍​ឈឺចាប់​របស់​ប្រពន្ធ​ផង ព្រោះថា បើ​គេ​ក្បត់​យើង​វិញ សួរថា​តើ​យើង​ឈឺចាប់​ប៉ុណ្ណា​!?៕ ដោយ​៖ លឹម ហុង​


spot_img
×