Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​កាន់តែ​ធ្ងន់​ក​មែនទែន​ហើយ ដោយ​សភាព​អឺរ៉ុប​ហាម​មិន​ឲ្យ​លក់​ប្រេង​ទៅ​ប្រទេស​នេះ​

spot_img

​សភាព​អឺរ៉ុប បាន​រឹតបន្តឹង​ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំងនឹង​ប្រទេស​កុ​ម្មុយ​និ​ស្ត​កូរ៉េខាងជើង ដោយ​ការហាម​មិន​ឲ្យ​មាន​ការលក់​ផលិតផល​ប្រេង​ចំរាញ់​ទៅ​ឲ្យ​ប្រទេស​ផ្តាច់ការ​មួយ​នេះ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

​ក្រៅពី​ហាម​ការផ្គត់ផ្គង់​ប្រេង​ចំរាញ់ រដ្ឋមន្ត្រីការបរទេស​សភាព​អ៊ឺរ៉ុប ក៏បាន​ឯកភាពគ្នា​នៅក្នុង​ប្រទេស​លុច​សំបួរ (Luxembourg) ដោយ​មិន​ឲ្យ​មាន​ចេញ​ប័​ណ្ឌ​ការងារ​ទៀត​ដល់​ពលរដ្ឋ​កូរ៉េខាងជើង​នៅក្នុង​សហភាព​អ៊ឺរ៉ុប​។

​សហភាព​អ៊ឺរ៉ុប​ក៍​ដាក់​កំរិត​ដោយ​កាត់បន្ថយ​ការផ្ញើ​លុយ​ទៅ​កូរ៉េខាងជើង​កម្មករ​ដែ​ល​កំពុងធ្វើការ​នៅ​អ៊ឺរ៉ុប ពី ១៥.០០០​អឺរ៉ូ មក​ត្រឹម ៥.០០០​អឺរ៉ូ​វិញ​។​

​មានការ​ព្យាករណ៍​ថា ការផ្ញើ​លុយ​របស់​កម្មករ​កូរ៉េខាងជើង​រាប់ម៉ឺន​នាក់​នៅ​បរទេស ទៅ​ទីក្រុង​ព្យុងយ៉ាង អាចធ្វើ​ឲ្យ​កូរ៉េខាងជើង​សម្រេចបាន​កម្មវិធី​អាវុធ​របស់ខ្លួន​។​

​ការដាក់ទណ្ឌកម្ម​ថ្មីៗ​បំផុត​នេះ​ប្រឆាំងនឹង​របប​ព្យុងយ៉ាង គឺជា​កិច្ចប្រឹងប្រែង​របស់​អន្តរជាតិ​ក្នុងការ​រឹតបន្តឹង​កូរ៉េខាងជើង ដើម្បី​ដាក់​សម្ពាធ​ដល់ទី​ក្រុង​ព្យុងយ៉ាង​ឲ្យ​បោះបង់ចោល​កម្មវិធី​មី​ស៊ី​ល និង​អាវុធ​ប្រល័យ​លោក​របស់ខ្លួន​។​

​កាលពី​ខែ​មុន ក្រុមប្រឹក្សា​អង្គការ​ស​ប្រជាជាតិ​បានអនុម័ត​ទណ្ឌកម្ម​បន្ថែម​ប្រឆាំងនឹង​កូរ៉េខាងជើង ដោយ​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​ទៅ​កូរ៉េខាងជើង និង​បិទ​ការនាំចេញ​ផ​លិ​ផល​សំលៀកបំពាក់​របស់​កូរ៉េខាងជើង​។​

​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង គឺ​មហាអំណាច​អាស៊ី ចិន ក៏​បង្ខំចិត្ត​អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ផងដែរ ដោយបាន​បិទ​ក្រុមហ៊ុន​របស់​កូរ៉េខាងជើង​ទាំងអស់​នៅក្នុង​ប្រទេស​ចិន​។​

​ទោះជា​កំពុង​ហ៊ុំព័ទ្ធ​ទៅដោយ​ទណ្ឌកម្ម​យ៉ាងណាក៏ដោយ កូរ៉េខាងជើង​ធ្លាប់បាន​ប្រកាសថា ទណ្ឌកម្ម​មិនអាច​ធ្វើ​ឲ្យ​ពួកគេ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​បាន​នោះទេ ផ្ទុយទៅវិញ​វារឹតតែ​ធ្វើ​ឲ្យ​ពួកគេ​ខំ​ព​ន្លឿ​ន​សកម្មភាព​របស់ខ្លួន ដើម្បី​សម្រេច​គោលដៅ​៕​ សុភ័ក្ត្រ

spot_img
×