Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥​ថ្ងៃ​ទៀត បងប្រុស​នារី​រងគ្រោះ ដែល​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វា នឹង​បង្ហាញមុខ​អ្នក​ដែល​ឌុប​នាង​ទៅ​លោតទឹក​

spot_img

​ភ្នំពេញ​៖ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Chan Vong Leng បាន​បង្ហោះ​នៅមុននេះ​បន្តិច ដោយ​រៀបរាប់ថា «​បងប្អូន​ប្រហែល​ចង់ដឹង​រឿង​ក៏​ចង់ឃើញ​មុខ​អ្នក​ឌុប​ប្អូន​ខ្ញុំ​ទៅ​លោតទឹក​ដែរ អ៊ីចឹង​សូម​បងប្អូន​ពុក​ម៉ែ​ដែល​អាណិត​ប្អូនស្រី​ខ្ញុំ សូម​(​ជួយ​ស៊ែរ​ទាំងអស់គ្នា​) ដើម្បី​រក​មូល​ហេតុដែល​ប្អូនស្រី​ខ្ញុំ​ស្លាប់ ៥​ថ្ងៃ​ទៀត ខ្ញុំ​នឹង​បង្ហាញមុខ​អ្នក​ដែល​ឌុប​ប្អូន​ខ្ញុំ​ទៅ​លោតទឹក​សម្លាប់ខ្លួន បើ​បងប្អូន​ពុក​ម៉ែ​អាណិត​ដល់​ប្អូនស្រី​ខ្ញុំ និង​គ្រួសារ​ខ្ញុំបាទ សូមជួយ​ស៊ែរ​ទាំងអស់គ្នា​ផង ខ្ញុំបាទ​សូម​អរគុណ​ជាង​មុន​»​។​

​គួរ​រលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោងជាង​៣​ទៀបភ្លឺ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​លើ​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ករណី​នារី​រូប​ស្រស់​ម្នាក់​ឈ្មោះ ចាន់ ស្រី​មាន អាយុ ២២​ឆ្នាំ មិនដឹង​មាន​វិបត្តិ​អ្វី​នោះទេ ក្រោយ​ចេញពី​កម្មវិធី​ខួបកំណើត​បងស្រី​របស់​ខ្លួន បានសម្រេច​ចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វា ដោយ​បន្សល់ទុក​ផ្កា​មួយ​បាច់ និង​ស្បែកជើង​មួយគូ នៅលើ​ស្ពាន​ជ្រោយចង្វា​។
​ក្រោយ​ការ​លោត​សម្លាប់ខ្លួន​របស់​នារី​ខាងលើ ក៏បាន​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន មានការ​សោកស្តាយ និង​ចោទ​ជា​សំណួរ​ថា​តើន​រណា​ជា​អ្នក​ដឹក​នាង​មក​ទម្លាក់ចោល​បែបនេះ ហាក់ដូចជា​ជំរុញ​មនុស្ស​កំពុង​ខូចចិត្ត​ឲ្យ​ទៅ​ស្លាប់​អ៊ីចឹង​ដែរ ព្រោះ​បើតាម​សម្តី​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា គឺមាន​រថយន្ត​មួយគ្រឿង បាន​ជូន​នាង​មក​ទម្លាក់​លើ​ស្ពាន​កើតហេតុ​នោះ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×