Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេងសើច​ឲ្យ​មាន​កម្រិត ផ្ញើជូន​អ្នក​ចូលចិត្ត​លេង​រុញ​មុខ​ម្ចាស់​ខួប ផ្ទប់​នឹង​នំ​ខេ​ក​

spot_img

​ភ្នំពេញ ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា ការ​ប្រារព្វ​នូវ​ពិធី​ខួបកំណើត​ហាក់បីដូចជា​បាន​បង្កើត​នូវ​កម្មវិធី​លេង​ប្លែកៗ និង​ភ្ញាក់ផ្អើល​ជាច្រើន​ដើម្បី​ញាំ​ង​ឲ្យ​កម្មវិធី​កាន់តែ​សប្បាយរីករាយ ជាពិសេស​រវាង​មិត្តភក្តិ​ជិតស្និទ្ធ​។ យ៉ាងណាក៏ដោយ​ការ​លេងសើច​មួយចំនួន បានផ្តល់​នូវ​គ្រោះថ្នាក់​យ៉ាងខ្លាំង​ចំពោះ​ម្ចាស់​ខួប​។​

​ជាក់ស្តែង​ការលេង​រុញ​មុខ​ម្ចាស់​ខួប​ឲ្យ​ផ្ទប់ នឹង​ខំ​ខេ​ក ពិតជា​គ្រោះថ្នាក់​មែនទែន ព្រោះ​នៅ​ក្នង​នំ​ខេ​ក​មួយចំនួន អ្នកធ្វើ​គាត់​បាន​ដោត​ឈើ​ឫស្សី​ដែលមាន​ចុង​ស្រួច ដើម្បី​ទប់​ផ្ទាំង​អក្សរ​ជូនពរ ឬ​ឈ្មោះ​ម្ចាស់​ខួប​កុំ​ឲ្យ​រលំ​។ ហើយ​សម្រាប់​មនុស្ស​មួយចំនួន ដែល​គាត់​ចូលចិត្ត​លេង​រុញ​មុខ​មិត្តភក្តិ​ផ្ទប់​នឹង​នំ​ខេ​ក សូម​បញ្ឈប់​ការ​លេងសើច​របៀបនេះ​ជាបន្ទាន់ មិន​ដូច្នេះ​ទេ​ប្រាកដ​ណាស់​នឹង​មានរឿង​សោកស្តាយ​កើតឡើង​ជាមិនខាន ព្រោះ​ឈើ​ឫស្សី​ដែលមាន​ចុង​ស្រួច​ទាំងនោះ អាច​ចាក់​ចំ​ផ្ទៃមុខ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ជាពិសេស​គឺ​ភ្នែក ហើយ​បើ​រុញ​មួយ​ទំហឹង​ទៀត​នោះ អាច​នឹងត្រូវ​ពិការភ្នែក​អស់​មួយជីវិត​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ សូម​បញ្ឈប់ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការលេង​សើច​ទាំងឡាយណា ដែល​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ខ្លួន និង​មនុស្ស​ជាទី​ស្រឡាញ់​ជុំវិញខ្លួន​៕ ដោយ​៖ កូ​លាប ក្រហម​


spot_img
×