Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​ជំនន់​ទឹកភ្លៀង អាជ្ញាធរខេត្ត​កំពង់ស្ពឺ ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ចំពោះ​រថយន្ត​ធុន​ធំ លើផ្លូវ​ជាតិ​លេខ​៤ ៤១ និង​ផ្លូវ​ខេត្ត​លេខ​១៤១

spot_img

​កំពង់ស្ពឺ ៖ អាជ្ញាធរខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បានសម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍ ជា​បណ្តោះអាសន្ន​លើផ្លូវ​ជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៤១ និង​ផ្លូវ​ខេត្ត​លេខ​១៤១ (​ចាប់ពី​ព្រៃ​ផ្តៅ​ដល់​ផ្លូវ​ខេត្ត​លេខ​១៣០) ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ផ្អាក​ការធ្វើ​ចរាចរណ៍​លើផ្លូវ​ខាងលើ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​
​ការផ្អាក​ចរាចរណ៍​នេះដែរ ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​លើក​កំណាត់​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត ដែល​ធ្វើ​ឲ្យ​ផ្លូវ និង​ស្ពាន​មិនអាច​ទ្រាំទ្រ នឹង​ទម្ងន់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​បាន បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×