Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ក្រុម​ផ្តាច់​ព្រលឹង​បាន​ហើយ​

spot_img

​ភ្នំពេញ​៖ទីបំផុត​វៃ​ខ្នោះ​បានសម្រេច​ហេ​ី​យ​! កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់បាន​ហេ​ី​យ​ក្រុម​ក្មេង​ទំនើង​ពីរ​នាក់​ដែល​បង្ហោះ​ម៉ូតូ​យ៉ាង​សង្ហា នៅ​ទឹកដី​ពោធិ៍​សែន​ជ័យ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​
​បន្ទាប់ពី​បានឃើញ​ករណី​ក្មេងស្ទាវ​បង្ហោះ​ម៉ូតូ​តាម​ពី​សាធារណៈ​ត្រូវបាន​គេ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម លោក​វរសេនីយ៍ទោ ម៉ន វុ​ធី អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ចាប់ខ្លួន​ក្រុមក្មេងស្ទាវ​ខាងលើ ដែល​បាន​បង្ហោះ​ម៉ូតូ​តាមផ្លូវ​សាធារណ​:​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

១.​ឈ្មេ​ាះ អ៊ុង ពេជ្រ ហៅ​ណាក់ ភេទ​ប្រុស ជា​អ្នក​បេ​ី​ក​ម៉ូតូ​
២.​ឈ្មេ​ាះ ប៉ិច ប​ញ្ញ​ចំ​រ៉ុង ភេទ​ប្រុស ជា​អ្នកជិះ​អង្គុយ​ពីក្រោយ ស្ពាយ​កាបូប​ដឹកទំនិញ​អន​ឡាញ​។​

​បច្ចុប្បន្ន ក្មេង​ឈាម​ក្តៅ​ទាំងពីរ​នាក់​ខាងលើ ស្ថិតនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​សួរនាំ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×