Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក​ជាន់​ទុក ទឹក​មិនទាន់​ស្រក​ផង ស្រាប់តែ​ឆេះ​ផ្ទះ​អស់​ទៀត​

spot_img

​ភ្នំពេញ ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង និង​សម្ភារ​មួយចំនួនទៀត​នៅ​ខណ្ឌដង្កោ​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ០០ នាទី​ព្រឹក នៅ​ថ្ងៃអាទិត្យ​ទី ១៨ ខែតុលា​ឆ្នាំ ២០២០ ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ណ​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្ដី​ប្រពន្ធ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខ្លួន​បាន​ងើប​ធ្វើ​នំប៉័ង​សាច់ ដើម្បីឱ្យ​ប្ដី​យកទៅលក់ ហើយ​ខ្លួន​ក៏បាន​ដុត​ទៀន​មួយ​ដើម​ទុក​បំភ្លឺ​ផ្ទះ ព្រោះ​ត្រូវ​ផ្តាច់​អគ្គិសនី​បណ្តោះអាសន្ន​សិន ដោយសារតែ​ទឹកជំនន់​លិច ហើយ​គាត់​ក៏បាន​ចេញទៅ​ទទួល​អំណោយ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​លិច​ផ្ទះ និង​ផលប៉ះពាល់​ដំណាំ​មួយចំនួន ស្រាប់តែ​ទៅដល់​ពាក់​កណ្តាលផ្លូវ ក៏​ប្អូន​របស់គាត់​បាន​តេ​ទៅ​ថា ឆេះ​ផ្ទះ​បងហើយ ឮដូចនេះ​បងស្រី​ក៏​រត់មកវិញ ដើម្បី​ទាក់ទង​ទៅខាង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ឲ្យ​ជួយ​ភ្លាមៗ តែដោយសា​អំណាច​នៃ​ភ្លើង​ខ្លាំងពេក បាន​លេប​ត្របាក់​ផ្ទះ​របស់គាត់​មួយ​ខ្នង និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​អស់ទាំង​ស្រុង​។​

​បញ្ជាក់​សម្ភារ​ខូចខាត លុយ ១ លាន​រៀល ម៉ូតូ​មួយគ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត
​រថយន្ត​ពន្លត់​អគ្គិភ័យ ប្រើប្រាស់​អស់ ២​គ្រឿង បាញ់​ពន្លត់​ចប់ នៅ​ម៉ោង ៧ និង ០០ នាទី ៕​ដោយ​៖​សា​មេ​ត​

spot_img
×