Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ទ្រូង​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ដាច់​កង់​រួច​បន្ត​ឡើង​និង​ចិញ្ចើមផ្លូវ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​រួមទាំង​កូនតូច​ដាក់​ពីមុខ​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​ទ្រូងផ្លូវ​ពេញទំហឹង រួច​បន្ត​ឡើងលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ទាំងស្រុង ចំណែកឯ​តៃកុង​និង​កូនតូច រងរបួស​ស្រាល​បញ្ជូន​ន​ទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ និង​០០ នាទី ថ្ងៃ​សៅរ៍​ទី​១៧ ខែតុលា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ សហ​ពន្ធ​រុស្ស៊ី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​
​រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ រួមទាំង​មានកូន​តូច​ដាក់​ឲ្យ​អង្គុយ​ពីមុខ បើករថយន្ត​ម៉ាក ស៊ីណា ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BD 7837 ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច មក​កើត​ក្នុង​ល្បឿន​លឿន​
​ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏​ទា​ក់ដៃ​ជាមួយនឹង​កូន បួង​ចង្កូត​មិន​ផុត​ជ្រុល​ទៅបុក​ទ្រូង​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ដាច់​កង់​មួយ​ចំហៀង រួច​បន្តទៅ​ឡើង​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​រង​ខូចខាត​ផ្ទៃ​ពី​ខាងមុខ ស្ទើ​ទាំងស្រុង ចំណែកឯ​តៃកុង​បើកបរ រួម​និង​កូនរង​របួសស្រាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×