Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានរឿង​ទៀតហើយ​! សុខៗ បុរស​ម្នាក់​បង្ហោះ​សារ​ជេរ​នាយ ពាក់​មី សុទ្ធតែ​ថា «​អា​ពាក់​មី ល្ងង់​ប្រឹង​ធ្វើ​ចេះ​» ស្រាប់តែ ពាក់​មី ដាក់​ទៅវិញ​ទាំង​ហួសចិត្ត​ថា​…

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ មានរឿង​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ហួសចិត្ត​ជាខ្លាំង​តែម្តង ក្រោយពី​មាន​បុរស​ម្នាក់ ស្រាប់តែ​ជេរ​នាយ ពាក់​មី ប្រើពាក្យ​សុទ្ធតែ «​អា​ល្ងង់ ធ្វើ​ចេះ​» ដោយសារតែ​រឿង​យល់ច្រឡំ​មួយ ហើយ​នាយ ពាក់​មី ក៏បាន​ដាក់​ទៅវិញ​ឡើង​ចុកៗ​តែម្តង​។​

​រឿងហេតុ​ខាងលើ គឺ​ផ្តើមឡើង​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​មួយ​ឈ្មោះ «​កំប្លែង ពាក់​មី -Pek Mi Comedy» បាន​បង្ហោះ​រិះគន់​ការចិញ្ចឹម​ឃ្មុំ​មួយ​ដាក់​ស្ករពាង ដោយបាន​លើកឡើងថា​៖ «​នេះ​ជា​ហេតុផល​មួយ​ដែល​អ្នក​មិនគួរ​ទិញ​ទឹកឃ្មុំ​ដែល​គេ​ចិញ្ចឹម​មក​ធ្វើជា​ឱសថ ឬ​ប្រើប្រាស់​ផ្សេងៗ​»​។​

​ក្រោយ​ឃើញ​រិះគន់​បែបនេះ ក៏​ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ IMan-KH បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​រូបភាព ដោយ​ជេរ​នាយ ពាក់​មី​ឡើង​កប់ៗ​ថា​៖ «​ល្ងង់​ប្រឹង​ធ្វើ​ចេះ នេះ​គឺ អា​ពែ​កមី ខ្លួនឯង​រកស៊ី​លក់​ស្រា​បៀរ មិន​គិតពី​ផលប៉ះពាល់​ដល់​សង្គម​ខ្លះ​ផង​? លោក​ឯង និយាយ​ចឹ​ង ក្នុងនាម​ជាម​នុស្ស​ល្បី តារា និយាយ​បែបនេះ គឺ​សម្លាប់​មុខរបរ​ចិញ្ចឹម​ឃ្មុំ​របស់​កសិករ​ខ្មែរ យ៉ាង​ចំហ​។ សូម​ចេញ​សេចក្តី​កែតម្រូវ​ភ្លាម បើ​នៅ​ចង់​ទទួលបាន​ការគាំទ្រ​ពី​មហាជន​តទៅទៀត​។​

​នេះ​ជា​ចំណី​របស់​ឃ្មុំ ដែល​គេ​ផលិតឡើង​សម្រាប់​ឲ្យ​ឃ្មុំ​ស៊ី​ជា​បណ្តោះអាសន្ន នៅពេល​ចាំបាច់ ខ្វះ​ផ្កា ឬ​ភ្លៀង​ខ្លាំង​។ វា​ផ្សំ​ឡើង​ពី ម្សៅ​លំអង​ឃ្មុំ ម្សៅសណ្តែក ម្សៅ​ទឹកដោះគោ ស្ករស ដែល​វា​គ្មាន​ផលប៉ះពាល់​អ្វី​ដល់​គុណភាព​ទឹកឃ្មុំ​ឡើយ​។ ក្នុង​ពិភពលោក ប្រទេស​ច្រើនណាស់​ដែល​ចិញ្ចឹម​ឃ្មុំ ដូច្នេះ អា​ពែ​កមី គួរ​បើកភ្នែក​មើល​ផង​»​។​

​ដោយឡែក នាយ ពាក់​មី ក្រោយពី​បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ជេរ​មកលើ​ខ្លួន​យ៉ាង​ធ្ងន់ៗ​បែបនេះ នាយ​ក៏បាន​ដាក់​ទៅវិញ​ទាំង​ហួសចិត្ត​ថា​៖ «​អា​ប៉ិ​នេះ​ល្ងង់​ខ្លួនឯង មក​ជេ​ខ្ញុំ​អា​ល្ងង់ ! អា​ប៉ិ​នឹង​ធ្លាប់​ដៀល​មើលងាយ​ខ្មែរ​អ្នកក្រ​ម្តង​ហើយ បងប្អូន​ជួយ​ស៊ែ​ឲ្យ​យល់​អា​ប៉ិ​នឹង​ផង ថា​ផេ​ក​ខ្ញុំ​ពិត​មាន​តែមួយ​នេះ​ទេ ដែលមាន​បងប្អូន​Like​ជាង​១​លាន​Like. ( chem chants ចែម​ចាន់​រ៉ា )​ចំណែក​ផេ​ក​ផ្សេងៗ​គឺ​ក្លែងក្លាយ​ទាំងអស់ ! សូម​អង្វរ​អស់លោក​ដែល​យក​រូបខ្ញុំ​ទៅ​បង្កើត​ផេ​ក​ក្លែងក្លាយ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មុននឹង​ផុស​អី សូម​គិតពី​កិត្តិយស​ខ្ញុំ​ផង​»៕ ដោយ​៖ លឹម ហុង​

spot_img
×