Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការចោទជនសង្ស័យ​ដែល​បើករថយន្ត​ដេញ​បុក​បុរស​ពីរ​នាក់ និង​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ពីបទ​ឃាតកម្ម​

spot_img

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន បាន​ថ្លែងថា ដូច​ខ្ញុំ​ព្យាករណ៍​តាំងតែ​ពីដំបូង​មកគឺ​មនុស្សឃាត​ដោយ​ចេតនា ទីបំផុត​តំណាង​អយ្យការ​សាលាដំបូង​រាជធានី បានធ្វើការ​ចោទប្រកាន់​ជនសង្ស័យ ដែល​បើករថយន្ត​ដេញ​បុក​បុរស​ពីរ​នាក់ និង​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​កាលពី​ថ្ងៃទី​១៥ តុលា ២០២០ ពីបទ​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ប្រភព​ច្បាស់ការ ពី​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សាកសួរ​លើ​ជនសង្ស័យ យ៉ាន់ ណា លី​ណា​រួចមក លោក សឿ ឡងឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី ភ្នំពេញ បានសម្រេច​ចោទប្រកាន់ ឈ្មោះ យ៉ាន់ ណា លី​ណា មុខរបរ ពេទ្យធ្មេញ ពីបទ​ឃាតកម្ម ប្រព្រឹត្តទៅ​នៅ​រាជធានី ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ តាម​បញ្ញត្តិ​មាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ រួច​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត ។ ការចោទប្រកាន់​នេះ បើ​តុលាការ រកឃើញថា ជនសង្ស័យ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់ មែន​ជនសង្ស័យ​អាច​ប្រឈមមុខ នឹង​ការជាប់​ពន្ធនាគារ​ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ ។​

​នេះ​ជា​អំពើ​មនុស្សឃាត​ដោយ​ចេតនា សុំ​អ្នកអនុវត្ត​ច្បាប់​មេត្តា​កុំ​កសាង​សំណុំរឿង​មួយ​នេះ ទៅជា​មនុស្សឃាត​ដោយ​ធ្វេសប្រហែស​អោយសោះ​។ ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល នឹង​តាមដាន​រឿង​មួយ​នេះ​។​

​សូម​រំលឹកថា វេលា​ម៉ោង ២៣​និង​៣០ នាទី ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០២០ នៅ ចំណុច​ផ្លូវ​លេខ​១៧៣ កែង​ផ្លូវ លេខ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ បឹង​កេងកង មាន​ជនសង្ស័យ​ម្នាក់​បាន​បើករថយន្ត​ម៉ាក NX200t បុក​ពីក្រោយ និង​ថយ​មក​កិន​សម្លាប់​បុរស​ម្នាក់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×