Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​៤​នាក់ ក្នុង​ហេតុការណ៍​ឆេះ​ហាង​កុំព្យូទ័រ អេស ធី ស៊ី កុំព្យូទ័រ នៅ​ម្ដុំ​ផ្សារ​តូច

spot_img

​ភ្នំពេញ​៖ មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា​៖ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ហាង​កុំព្យូទ័រ​មួយ​មាន​ស្លាក​យីហោ អេស ធី ស៊ី កុំព្យូទ័រ STC computer ស្ថិតនៅ​ម្ដុំ​ផ្សារ​តូច ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅ​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ នៅក្នុង​អណ្តាតភ្លើង​ទាំង​កណ្តាលរាត្រី​សុទ្ធតែ​បុរស​ទាំងអស់​។​

​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​៖ ជនរងគ្រោះ​ទាំងអស់​៤​នាក់ ដែល​បាន​ស្លាប់​ដោយសារ អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ​ត្រូវបាន​យក​សព​ចេញ​អស់ពី​ក្នុង​ហាង​ហើយ​។ ចំណែក​មូលហេតុ​នៃ​អគ្គីភ័យ​ឆាបឆេះ​ហាង​កុំព្យូទ័រ​ខាងលើនេះ​សមត្ថកិច្ច​សង្ស័យថា អាចមកពី​ការឆ្លង​ចរន្តអគ្គិសនី​។​

​គួរ​បញ្ជាក់ថា​៖​នៅ​កន្លែងកើតហេតុ ក្រៅពី​វត្តមាន​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​គេ​ក៏​ឃើញ​មាន​វត្តមាន​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​អភិបាលខណ្ឌ​និង​មន្ត្រីរដ្ឋបាល​មួយចំនួន​បាន​ចុះទៅ​ដឹកនាំ​ជួយ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​នោះ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ មិន​ឲ្យ​ភ្លើង​បន្ត​ឆាបឆេះ​បន្ថែមទៀត​។ ក្នុង​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​ខាងលើ​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជិត​១០​គ្រឿង ត្រូវបាន​អន្តរាគមន៍​ជួយ​ពន្លត់​រហូត​អាច​គ្រប់គ្រង ហើយ​ភ្លើង​រលត់​អស់ទាំង​ស្រុង​។ អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​តាំងពី​ម៉ោងជាង​១១​យប់​ថ្ងៃ រហូតដល់​ម៉ោង​១៖២០​នាទី​យប់​ឆ្លង​ចូល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ ទើប​ពន្លត់​ទាំងស្រុង និង​ជួយ​អន្តរាគមន៍​យក​សាកសព​ចេញពី​ខាងក្នុង​ផ្ទះ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​គិត​មកដល់ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ឱ្យដឹងពី​ទំហំ​នៃ​ការខូចខាត ឬ​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​នៅឡើយ​ទេ​៕​​ដោយ​៖​កូ​ឡាប​

spot_img
×