Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចុះ​ពិនិត្យមើល​ស្ថានភាព នៃ​ការការពារ​សុខភាព​ពលរដ្ឋ​ខេត្តបន្ទាយមានជ័យ ក្នុងពេល​ជួប​គ្រោះទឹកជំនន់

spot_img

​បន្ទាយមានជ័យ​៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ណែនាំ​ដល់​ប្រជាពលរដ្ឋ ជម្លៀស​ពី​ឃុំ​បត់​ត្រង់ ក្នុងស្រុក​មង្គល​បូរី ចំនួន​២០០​គ្រួសារ រស់​នៅលើ​ទីទួល​សុវត្ថិភាព​លើផ្លូវ​វាង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានផ្តល​មុង​១ និង​ថ្នាំ​ជ្រលក់​ទឹក ២០០​គ្រួសារ​ផងដែរ ។​

​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារ ដែលមាន​វត្តមាន​លោកជំទាវ​វេជ្ជបណ្ឌិត លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ​រដ្ឋលេខាធិកា​រ​ពីរ​នាក់ និង​មន្ត្រី​សុខាភិបាល​មួយចំនួនទៀត បានធ្វើ​ដំណើរ​ចុះទៅពិនិត្យ​ស្ថានភាព​ទឹកជំនន់​ជន់​លិច​មន្ទីរពេទ្យ​ថ្មពួក និង​មូលដ្ឋាន​សុខាភិបាល​មួយចំនួន នៅក្នុង​ខេត្តបន្ទាយមានជ័យ​។

​យោងតាម​របាយ​ការ​ណ៌​ពី​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ក្រុមការងារ​ដឹងថា​: នៅ​ថ្ងៃទី​១៧ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១៩​និង​២១ នាទី មានទឹក​ហូរ​ធ្លាក់​យ៉ាងគំហុក លិច​ពី​ប្រទេស​ថៃ ជន់​លិច​ឃុំ​មួយចំនួន​របស់​ស្រុក​ថ្មពួក ក្នុងនោះ បានធ្វើ​ឲ្យ​មានការ​ជន់​ទឹក​លិច​មន្ទីរពេទ្យបង្អែក​ថ្មពួក ស្រុក​ប្រតិបត្តិ​ថ្មពួក និង​មណ្ឌល​សុខភាព​គំរូ ដែល​ទីតាំង​ទាំងបី​នេះ ស្ថិតក្នុង​មន្ទីរពេទ្យបង្អែក​ថ្មពួក ដោយមាន​កំពស់​ទឹក​ជន់​លិច ប្រហែល​១​ម៉ែត្រ ហើយ​កន្លែង​ខ្លះ​អាច​លើសពីនេះ​។​

​ចំពោះ​អ្នក​ជម្ងឺ​ចំនួន​១៣​នាក់​ដែល​កំពុង​ព្យាបាល ត្រូវបាន​ជួយសង្គ្រោះ​ជម្លៀស​ដឹកចេញទៅ​កាន់​មន្ទីរពេទ្យបង្អែក​ស្វាយចេក បាន​ទាន់ពេលវេលា ហើយ​ករណី​ជំងឺ​ធ្ងន់​០១​នាក់​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី រីឯ​អ្នក​ជម្ងឺ​ផ្សេងទៀត​ចំនួន ២៧​នាក់ ដែលមាន​សភាព​ធូរស្បើយ ខ្លះ បាន​សុំ​ចេញទៅ​ផ្ទះ ខ្លះទៀត​ត្រូវបាន​នាំយក​ចេញទៅ​សម្រាក​នៅផ្ទះ​បងប្អូន​នៅ​ជិត​មន្ទីរពេទ្យ​ដែល​មិន​លិច​ទឹក​។​

​រីឯ​សម្ភារ​-​បរិក្ខារ​ពេទ្យ​សំខាន់ៗ ដូចជា ម៉ាស៊ីន​អេកូ​សាស្ត្រ ឱសថ និង​បរិក្ខា​ពេទ្យ​សំខាន់ៗ​មួយចំនួន ត្រូវបាន​កម្លាំង​កងទ័ព​ជួយ​អ​ន្តា​គម​ន៍​លីសែង​ដាក់​លើ​ទូក យកមក​លើគោក​។ ចំពោះ អគ្គិសនី ត្រូវបាន​បិទ​ទាំងស្រុង ហេ​ី​យ​ស្ថានភាព​ជាក់ស្តែង តាម​ការពិនិត្យ​ជាបឋម ទំហំ​នៃ​ការខូចខាត​មន្ទីរពេទ្យ​បង្អែក​ថ្មពួក​នេះ គឺអាច​លើសពី ៧០%​។ រីឯ​បុគ្គលិក និង​ក្រុមគ្រូពេទ្យ​មួយចំនួនធំ​ដែល​បម្រើការ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ថ្ម​ពូក ក៏ត្រូវ​រង​នូវ​ទឹក​ជន់​លិចលង់​ផ្ទះសម្បែង​របស់​ពួកគាត់​ដែរ​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​គ្រោះទឹកជំនន់​នេះ ហើយ​បាន​ណែនាំ​មន្ទីរ​សុខាភិបាល​ខេត្ត ចាត់ចែង​បន្ត ឲ្យ​មាន​ក្រុមគ្រូពេទ្យ​ចល័ត និង​ប្រចាំការ បន្ត​ការយកចិត្តទុកដាក់​ផ្តល់​សេវា​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ណែនាំ​ឲ្យ​រៀបចំ​ផែនការ​សម្រាប់​រៀបចំឡើង​វិញ​នូវ​ការខូចខាត​ទាំង​ប៉ុន្មាន ក្រោយពេល​ទឹក​ស្រក​ទៅវិញ ព្រមទាំង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​ល​រដ្ឋ មានការ​ប្រុងប្រយ័ត្ន រក្សា​អនាម័យ​ដៃ និង​ខ្លួនប្រាណ ឲ្យ​បាន​ជាប់​ជាប្រចាំ អនាម័យ​ចំណីអាហារ ពិសេស​ត្រូវ​ប្រើប្រាស់​ទឹកស្អាត ពិសា​ទឹក​ដាំ​ពុះ ដើម្បី​ចៀសវាង​ជំងឺ​រាករូស រាក​មួយ ឫ​ពុល​ចំណីអាហារ ប្រយ័ត្ន​ពស់​ចឹក និង​សត្វ​អ​សិរ​ពិស​ទិច​ឫ​ខាំ ការពារ​កូនចៅ​ក្រែង​លង់ទឹក និង​ការពារ​ជំងឺឆ្លង​ដូចជា​គ្រុន​ផ្តាសាយធំ គ្រុន​ឈី​ក គ្រុនឈាម គ្រុនចាញ់ ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺ​កូ​វីដ​-១៩ ជំងឺ​រលាក​បំពង់ក កមរមាស់​ជាដើម​។​

​ឯកឧត្តម​សាស្ត្រ​រដ្ឋមន្ត្រី ពិនិត្យ​ការងារ ក៏បាន​ចែក​មុង​នៅ​ទីទួល​សុវត្ថិភាព នៅ​ស្រុក​មង្គល​បូរី​ចំនួន ២០០​គ្រួសារ​ផងដែរ​។

​ព័ត៌មាន​ផ្តល់ជូន​ដោយ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជ​ស​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដែល​បាន​ចូលរួម​ចុះ​ពិនិត្យ​ដោយផ្ទាល់​នៅ​មន្ទីរពេទ្យបង្អែក​ថ្មពួក ខេត្តបន្ទាយមានជ័យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×