Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​យុវជន​២​នាក់​ដែល​បង្ហោះ​ម៉ូតូ​នៅ​ទីសាធារណៈ និង​ជា​មុខសញ្ញា​ឆក់ ត្រូវបាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

spot_img

​ភ្នំពេញ​៖ យុវជន​២​នាក់​ដែល​បង្ហោះ​ម៉ូតូ​នៅ​ទីសាធារណៈ ហើយ​ត្រូវ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​នោះ ត្រូវបាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ការស្រាវជ្រាវ​រកឃើញថា ជា​មុខសញ្ញា​ឆក់​នៅ​ទីសាធារណៈ​។​

​សូមបញ្ជាក់​ជូន​ថា បន្ទាប់ពី​បានឃើញ​ករណី​ក្មេងស្ទាវ​បង្ហោះ​ម៉ូតូ​តាម​ពី​សាធារណៈ ហើយ​ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​នាំខ្លួន​ក្មេងស្ទាវ​២​នាក់​ខាងលើ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​។​

១.​ឈ្មោះ អ៊ុង ពេជ្រ ហៅ ណាក់ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​
២.​ឈ្មោះ ប៉ិច ប​ញ្ញ​ចំ​រ៉ុង ភេ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នកជិះ​អង្គុយ​ពីក្រោយ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ អ៊ុង ពេជ្រ ហៅ ណាក់ បាន​សារភាពថា រូប​ខ្លួន និង​បក្ខពួក​ផ្សេងទៀត​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ កាបូប​លុយ ខ្សែក​…​បាន​ចំនួន ៤​លើក និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​។ រីឯ​ឈ្មោះ ប៉ិច ប​ញ្ញ​ចំ​រ៉ុង រួម​ជា​បក្សពួក​មួយចំនួនទៀត ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ឆក់​ទ្រព្យសម្បត្ដិ (​ទូរស័ព្ទ កាបូប​លុយ ខ្សែក​…) ជាច្រើនលើក​សារ​មកហើយ ហើយ​គោលដៅ​នៅក្នុង​បណ្តា​ខណ្ឌ​នៅ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ឆក់​ទ្រព្យសម្បត្ដិ​នៅ​ទីសាធារណៈ​បាន​ហើយ ក្រុមបក្ខ​ពួក​បាន​យក​វត្ថុ​ទាំងនោះ​ទៅ​លក់ និង​បាន​លុយ​ចែកគ្នា​ស្មើ​។ ក្មេងស្ទាវ​ទាំង​២​នាក់​ខាងលើ បានបញ្ជាក់​បន្ថែមថា មុន​ចេញ​ធ្វើ​សកម្មភាព​ឆក់ បានរៀបចំ​ផែនការ មាន​ក្រុម​ជិះ​ម៉ូតូ​ឆក់ និង​មាន​ក្រុម​ជិះ​ម៉ូតូ​បិទគូទ បង្វែងដាន​សមត្ថកិច្ច​។​

​បន្ទាប់ពី​ជំនាញ​បាន​សួរនាំ​រួច និង​បាន​រកឃើញថា ក្មេងប្រុស​ទាំង​២​នាក់​ខាងលើ ជា​មុខសញ្ញា​ធ្លាប់​ជិះ​ម៉ូតូ​ឆក់​ជាច្រើន​ករណី (​កាបូប ទូរស័ព្ទ ខ្សែក​…) បង្ក​របួសស្នាម​ដល់​ប្រជាពលរដ្ឋ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ចំពោះ​រូបភាព​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ដាក់​ខ្នោះ និង​ត្រូវបាន​មហាជន​សម្តែង​ភាពមិន​ពេញចិត្ត​នោះ យើងខ្ញុំ​សូម​ធ្វើការ​បំភ្លឺ​សង្ខេប​ដូចខាងក្រោម​÷

​ទី​១.​មន្ត្រីនគរបាល​យុត្តិធម៌​មាន​សិទ្ធិ​ឃាត់ខ្លួន​ជនសង្ស័យ ដោយ​ការដាក់​ខ្នោះដៃ ក្នុងករណី​ដែល​ជនសង្ស័យ​មិន​សហការ និង​បង្ក​ភាពស្មុគស្មាញ​ក្នុងពេល​អនុវត្ត​ជំនាញ​។​

​ទី​២.​ការដាក់​ខ្នោះដៃ​នេះ គឺ​ការពារ​ជនសង្ស័យ​រត់គេច ឬ ប្រព្រឹត្ត​អំពើ​អត្តឃាត ឬ អាច​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតមាន​គ្រោះថ្នាក់​។​

​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សូម​អរគុណ​ចំពោះ​សាធារណជន​ដែល​តែង​ចូលរួមចំណែក​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជាមួយ​នគរបាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×