Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដកហូត​ថ្នាំញៀន​៤​គីឡូក្រាម​

spot_img

ស្ទឹងត្រែង​៖​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២ នាក់​និង​ដកហូត​បាន​ថ្នាំញៀន ៤ គីឡូក្រាម​នៅ​ម៉ោង ៣​និង​៣០​នាទី​រសៀល​ថ្ងៃទី ១៨ ខែតុលា​ឆ្នាំ​២០២០​។​

​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាប់​ឃាត់ខ្លួន​បន្តបន្ទាប់​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន ៤​កញ្ចប់​ធំ​(​ស្មើ​និង​ជិត​៤​គីឡូក្រាម​)​និង​គ្រវី​ចំនួន​២​ថង់​តូច​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង និង​នៅ​ថ្ងៃទី​១៨​តុលា នេះ​បាន​បន្ត​ស្រាវជ្រាវ​ចុះ​គាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត នៅ​ជិត​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល​។​

​លោក​វរសេនីយ៍ទោ ចែម ផានិត​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទី​១- ឈ្មោះ​អ៊ិន ថា​ភេទ​ស្រី អាយុ ៤៧​ឆ្នាំ ជនជាតិ ខ្មែរ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។ ទី​២.​ឈ្មោះ​វ៉ាន ភូរ ភេទ​ប្រុស អាយុ ២៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​លោក​វរសេនីយ៍ទោ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ស្ថិត​ការ​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី​អូត ស៊ីវ​ត្ថា​ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង កម្លាំង​ជំនាញ​បាន​ចុះ​ដល់​ចំណុច​ខាងលើ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន​ចំនួន ៣​កញ្ចប់​ធំ សាកសួរ និង​បន្ត​នីតិវិធី​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត នៅ​ជិត​ព្រំដែន​ឡាវ​រួមជាមួយ​ថ្នាំ​គ្រវី​ចំនួន ២​ថង់​តូច និង​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ​។​

​ជនសង្ស័យ​ទាំង ២​នាក់​បាន​ឆ្លើយ​សារភាព ចំពោះមុខ​សមត្ថកិច្ច​ថា គ្រឿងញៀន​ខាងលើនេះ ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន ។ ទាំង ២​នាក់​ខាងលើ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ កសាង​សំណុំរឿង រួមទាំង​វត្ថុ​តាម​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖​សុខុម​

spot_img
×