Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ទឹក​ភ្នែក​ពុំជា​ប់​ទេ​! ស្វាមី​នារី​រងគ្រោះ​ដែល​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់​រណ្តៅ​លូ ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ប៉ុន្មាន​ថ្ងៃមុន បាន​បង្ហោះ​សារ​ដ៏​សែន​ក្តុកក្តួល​ថា​…

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ណាស់​បានទទួល​ជ្រាប​រួចហើយ ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ និង​សែន​ខ្លោចចិត្ត​មួយ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ដោយ​ស្ត្រី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់​រណ្តៅ​លូ ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង នា​វេលា​ម៉ោងជាង ៦ ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ ៥៣ bt កែង ៨៧ bt ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ការបាត់​បង់ជីវិត​ស្ត្រី​រងគ្រោះ​ខាងលើ​ដែលមាន​ឈ្មោះ ជា រដ្ឋា អាយុ​៣៣​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន និង​មាន​ស្រុកកំណើត​នៅ​ស្រុក​ពាមរ ខេត្តព្រៃវែង គឺ​បានធ្វើ​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ និង​ព្រមទាំង​មិត្តភក្តិ មានការ​ស្តាយស្រណោះ​យ៉ាងខ្លាំង ព្រោះតែ​មិនអាច​ទទួលយកបាន​សោះឡើយ ចំពោះ​ការស្លាប់​របស់​នាង​នៅក្នុង​គ្រោះថ្នាក់​ដ៏​មិន​សម​ហេតុផល​មួយ​នេះ ដែល​បា​នប​ន្យ​ល់​ទុក​កូនស្រី​ដំបូង​ទើបតែ​មាន​អាយុ ៧ ខែ ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ អ្វីដែល​គួរ​ឲ្យ​អាណិត និង​រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​ពុំជា​ប់​នោះ គឺ​ខណៈពេលដែល​ម្សិលមិញ​នេះ (​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០) ស្វាមី​របស់​សព​ស្ត្រី​រងគ្រោះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឌិន រដ្ឋា​វី បាន​បង្ហោះ​សារ​ដ៏​សែន​ក្តុកក្តួល និយាយ​ទៅកាន់​ទៅកាន់​វិញ្ញាណក្ខន្ធ​ភរិយា​ជាទី​ស្រឡាញ់​ថា​៖ «​ហេតុអ្វី​អូន​ចាក​ចេញពី​ជីវិត​បង​និង​កូន សូម្បី​ពាក្យ​លា​មួយ​ម៉ាត់​ក៏​គ្មាន អូន​ទៅបាន​សុខ​ហើយ​តែ​ជីវិត​បង​ទទេ​ស្អាត​គ្មាន​សល់​អ្វី​ទៀត​ទេ​។ សូមអោយ​អូន​ទៅបាន​សុខ​កុំ​បារម្ភ​ពី​កូន​យើង បង​តស៊ូ​ប្រើ​ជីវិត​ដែល​សេះសល់​មួយ​នេះ​ដើម្បី​កូន​យើង​ណា​អូន បើ​ជាតិ​ក្រោយ​មាន​ពិត​បង​សូម​ធ្វើជា​ប្ដី​ប្រពន្ធ​និង​អូន​ទៀត​»៕ ដោយ​៖ លឹម ហុង​

spot_img
×