Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតចិត្ត​ស្រក់​ទឹកភ្នែក​តាម​! ក្រោយ​ស្តាប់​កូនប្រុស​ជនរងគ្រោះ រៀបរាប់​ពី​ហេតុការណ៍​ឪពុក និង​បងប្រុស​ខ្លួន ត្រូវ​ទឹក​គួច​យកទៅ​បាត់ នៅ​ខេត្តបន្ទាយមានជ័យ​

spot_img

បន្ទាយមានជ័យ​៖​យោងតាម​ប្រភពព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ រស់នៅ​គល់ស្ពាន​លេខ​១ ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់​។

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោក ណាត លន អាយុ​ជាង​៥០​ឆ្នាំ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​រួចហើយ តែ​វេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់ លោក​ក៏បាន​នាំ​កូនប្រុស​២​នាក់​ទៅ​មើល​ផ្ទះ និង​ចង់យក​ឥ​វ៉ាន់​ខ្លះៗ​នៅក្នុង​ផ្ទះ តែដោយសារ​ផ្ទះ​គាត់​នៅ​គល់ស្ពាន រួម​នឹង​ទឹក​កំពុង​ហក់​ឡើង​ផង​នោះ ក៏​ធ្វើ​ឲ្យ​បាក់​ដី​ជាប់​ផ្ទះ ធ្លាក់​ឪពុក​និង​កូន​ម្នាក់​ទៅតាម​ទឹក​។ ភ្លាមៗ​នោះ​កូនប្រុស​របស់គាត់​បាន​តោង​ជាប់​នឹង​ដើមឈើ ត្រូវបាន​គេ​សង្គ្រោះ​ទាន់ពេលវេលា តែ​ជា​អកុសល​បុរស​ជា​ឪពុក​បាន​បាត់​ខ្លួន​រក​ពុំទាន់​ឃើញ​នោះឡើយ​។​

​ដោយឡែក តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Narla Phay ដែល​ត្រូវជា​ក្មួយ​ជនរងគ្រោះ បាន​ប្រាប់​បន្ថែម​ឲ្យ​ដឹងថា​៖ «​សង្ឃឹមថា ព្រះ​និង​ជួយ​ថែរក្សា​មា ជនរងគ្រោះ (​ដែល​បាត់​ខ្លួន​) គាត់​ជា​មា​របស់ខ្ញុំ គ្រួសារ​គាត់​បាន​ជម្លៀស​មក​ស្នាក់​នៅផ្ទះ​របស់​ម្តាយ​ខ្ញុំ​នៅក្នុង​ភូមិ​កសិណ កាលពី​យប់ ព្រឹក​ឡើង​គាត់​ស្តាយ​ទូក​គាត់​ចង់ទៅ​ចងទុក គ្រប់គ្នា​ក្នុង​គ្រួសារ​ជំនះ​មិន​ឲ្យ​គាត់​ទៅ តែ​គាត់​នៅតែ​ចង់ទៅ ព្រោះ​ស្តាយទ្រព្យ​សម្បត្តិ​ដ៏​តិចតួច​ដែល​គាត់​មាន​។ ជីវភាព​គ្រួសារ​របស់គាត់​គឺ​មហាលំបាក ព្រោះ​មានកូន​ច្រើន​ក្នុងបន្ទុក​។​

​តាម​ការ​អោយដឹងពី​កូន​ដែល​សង្គ្រោះបាន គឺ​កូន​បាន​ទឹក​គួច គាត់​បាន​ចុះទៅ​ជួយ តែ​គាត់​ត្រូវ​ទឹក​គួច​វិញ​បន្ទាប់ពី​បាន​ប្រាប់ និង​រុញ អោយ​កូន​តោង​ដើមឈើ សូម​អរគុណ​ដល់​បងៗ​សារព័ត៌មាន និង​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​ដុតដៃដុតជើង​ស្វែងរក​គាត់ សង្ឃឹមថា​មិនមាន​រឿង​អី​អាក្រក់​កើតឡើង​លើ​រូបគាត់ កន្លែងកើតហេតុ គល់ស្ពាន​កែង​ផ្លូវ​បឹង​ត្រកួន​-​បន្ទាយឆ្មារ ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​»៕ ដោយ​៖ លឹម ហុង​

spot_img
×