Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​កំពុងមាន​ការខ្វះ​ខាត នៅ​ស្រុក​សំរោង​ចំនួន ៦០​គ្រួសារ ទទួល​អំណោយ​រដ្ឋបាល​ខេត្តតាកែវ​

spot_img

​តាកែវ​៖ ថ្លែង​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ ស្រុក​សំរោង កាល​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ មានប្រសាសន៍ថា ស្ថិតក្នុង​កាលៈទេសៈ​ដែល​បណ្តា​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​របស់​យើង កំពុងតែ​ជួប​បញ្ហា​គ្រោះទឹកជំនន់ ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​នៃ​ជំនន់​នេះ ប្រាកដជា​មានការ​ខ្វះខាត​ស្បៀងអាហារ និង​ថ្នាំសង្កូវ ក៏ដូចជា​ទឹកស្អាត​ប្រើប្រាស់ ហើយដោយ​ឡែក​នៅ​ខេត្តតាកែវ ក៏​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះដែរ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ យកចិត្តទុកដាក់ រៀបចំ​ផែនការ​អន្តរាគមន៍ ដោយ​ត្រៀមកម្លាំង​ក្នុងការ​ទប់ស្កាត់ និង​ត្រៀម​ទីទួល​សុវត្ថិភាព​ឲ្យ​បានច្បាស់លាស់ ដើម្បី​ធ្វើការ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ក្នុងករណី​ជំនន់​ភ្លៀង​ឡើង​កាន់តែ​ធ្ងន់ធ្ងរ​នោះ ។​

​មានប្រសាសន៍​ក្នុងឱកាស​ចុះ​យក​អំណោយ​របស់​រដ្ឋបាល​ខេត្តតាកែវ ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៦០​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ព្រៃខ្លា ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ក្នុងនោះ​ឯកឧត្តម​អភិបាល​ខេត្តតាកែវ បាន​សង្កត់ធ្ងន់ ដោយ​ធ្វើ​ការណែនាំ និង​ក្រើនរំលឹក ទៅដល់​អាជ្ញាធរ​មូលដ្ឋាន សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ កាន់តែខ្លាំង​ថែមទៀត ពិសេស​គឺ​ត្រូវ​ត្រៀមលក្ខណៈ​ជានិច្ច​សម្រាប់​ជួ​យស​ង្គ្រាះ​បង ប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ហើយ​កំពុងតែ​ជួប​ការខ្វះខាត ។ ហើយ​អាជ្ញាធរ​មូលដ្ឋាន​របស់​យើង ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង និង​តាមដាន​មើល​គ្រប់​ទីកន្លែង​ទៀត ដែលមាន​ការខ្វះខាត នឹង​កំពុងតែ​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដើម្បី​យើង​បាន​ជួយ​ដល់​ពលរដ្ឋ បាន​ទាន់ពេលវេលា​ក្នុងអំឡុងពេល​ជួប នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង ដោយ​មិនត្រូវ​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ ឬ​ទុក​ឲ្យ​ស្លាប់​នោះឡើយ ។
​ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង សូម​បង្កើន​ការ​ប្រយ័ត្ន ពិសេស​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ​ចំពោះ​កូនតូចៗ និង​សត្វ​អាសិរ្ពិស ហើយក៏​ត្រូវតែ​បន្ត​រស់នៅ​ស្អាត មាន​អនាម័យ ហូប​ស្អាត ផឹកទឹក​ដែល​ដាំ​ពុះ​ជានិច្ច ក្រែង​មាន​ជំងឺ​អាសន្នរោគ​កើតមានឡើង ៕​ដោយ​៖ តាកែវ​


spot_img
×