Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​នៅក្នុង​គម្រោង​ឲ្យ​កាន់តែ​ប្រសើរឡើង​

spot_img

​ជីប ម៉ុង លែ​ន ដែល​អភិវឌ្ឍ​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី កំពុង​កែប្រែ​ផ្លូវ​របស់​គម្រោង​នេះ​ឲ្យ​ធំ​ទូលាយ និង​ខ្វាត់ខ្វែង អមដោយ​ដើមឈើ និង​សួនច្បារ ងាយស្រួល​ធ្វើដំណើរ និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ទាំង​សម្រាប់​ទាំង​យានយន្ត និង​ថ្មើរជើង​។
​វិថី​ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​នោះ​រួមមាន បី​ខ្សែ​មាន​ទទឹង​រហូតដល់​១៨​ម៉ែត្រ និង​៩​ខ្សែ​ទៀត​មាន​ទទឹង​៨​ម៉ែត្រ​។ តាម​បណ្តោយ​វិថី​១៨​ម៉ែត្រ​នឹងមាន​ផ្លូវ​ថ្មើរជើង​ទទឹង​១,៥​ម៉ែត្រ​អម​សងខាង ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​ថ្មើរជើង​។

​ជាងនេះទៅទៀត នៅតាម​បណ្តោយ​មហាវិថី និង​វិថី​នីមួយៗ​ក្នុង​គម្រោង​នឹងមាន​អមដោយ​ដើមឈើ​ធំៗ សួនច្បារ ដែលមាន​ផ្សារភ្ជាប់​នឹង​ធម្មជាតិ ដែល​នឹង​ផ្តល់​ភាពស្រស់​ស្រាយ​។​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ហ៊ុំ​ព​ទ្ធ័​ទៅដោយ​ធម្មជាតិ​ស្រស់ត្រកាល រួមមាន​ទីលាន​វាយ​កូន​ហ្គោល​ស្តង់ដា​អន្តរជាតិ​១៨​ឡូ និង​សួនឧទ្យាន​ដ៏​ធំ Central Park​។​

​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​បានទទួល​សិទ្ធិ​កាន់កាប់​ទាំងស្រុង និង​អភិវឌ្ឍ​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នេះ កំពុង​អភិវឌ្ឍ​គម្រោង​មួយ​នេះ​ឲ្យ​ក្លាយជា​គម្រោង​សហគមន៍​លំនៅដ្ឋាន​ប្រណិត សុខដុមរមនា និង​ការផ្សារភ្ជាប់​នឹង​ធម្មជាតិ ដែល​នឹង​ផ្តល់ជូន​លើសពី​លំនៅឋាន តែ​ជា​ផ្ទះ​ដ៏​កក់ក្តៅ​បំផុត​៕
​ដោយ​៖CEN

spot_img
×