Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​! ឈី​ន រតនៈ ស្រក់​ទឹកភ្នែក ព្រោះតែ​មិនអាច​សម្រេច​បំណងប្រាថ្នា​មួយ​នេះ​ជូន​ម្តាយ និង​រៀបរាប់​ខ្សែជីវិត​ដ៏​កម្សត់​ដែល​គ្រប់គ្នា​មិន​នឹកស្មាន​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ជឿជាក់ថា មជ្ឈដ្ឋាន​មហាជន​នៅក្នុង​បណ្តាញ​សង្គម​ជាច្រើន ប្រាកដជា​បាន​ស្គា​ល់ហើយ តារាចម្រៀង​ស្រី​ស្ថិតក្នុង​ទ្រនំ​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយក៏​ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​ការ​ទី​២ កញ្ញា ឈី​ន រតនៈ ជា​តារាចម្រៀង​មួយ​ដួង កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន ចំពោះ​ទេពកោសល្យ និង​ការសម្តែង​ដ៏​ប៉ិនប្រសប់​របស់​នាង​។​

​ពិតមែន​ហើយ ដោយសារ​មានការ​ជំរុញ​លើកទឹកចិត្ត និង​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន កញ្ញា ឈី​ន រតនៈ ក៏បាន​សម្រេចចិត្ត​ចូល​ប្រឡង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ប្រឡង​តារាចម្រៀង​អាជីព I Am a Singer Cambodia ជាថ្មី ដែល​ក្នុងចំណោម​នោះ មាន​បេក្ខជន​ជា​តារាចម្រៀង​ដែល​សុទ្ធតែ​ល្អៗ​ពោរពេញ​ដោយ​សមត្ថភាព​។​

​តែ​យ៉ាងណា បើទោះបីជា​គ្រប់​សប្ដាហ៍​ទាំងអស់ តារា​ស្រី​រូបនេះ​បាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​បានល្អ​យ៉ាងណាក៏ដោយ តែ​គួរ​ឲ្យ​សោកស្ដាយ នៅ​ទីបំផុត​នាង​នៅតែ​មិនអាច​ក្លាយជា​ម្ចាស់​ពានរង្វាន់ ដូច​ក្ដី​ស្រ​ម៉ៃ​ដដែល ដែល​ធ្វើ​ឲ្យ​នាង​ខកចិត្ត​យ៉ាងខ្លាំង​។

​យ៉ាងណាមិញ ក្រោយ​ការប្រឡង​ត្រូវបាន​បញ្ចប់​កន្លងផុត​អស់​មួយរយៈ​ទៅនេះ ថ្មីៗ​នេះ កញ្ញា ឈី​ន រតនៈ ក៏បាន​ចូលរួម​សម្ភាសន៍​នៅក្នុង​កម្មវិធី​កម្សាន្ត​មួយ គឺ​កម្មវិធី «​ចឹ​ង​ហ្អ៎​» ដោយ​ពិធីករ​បាន​ជជីក​សួរ​ពី​ខ្សែជីវិត​របស់​នាង​ជាច្រើន​ផងដែរ​។​

​ដោយឡែក ដល់​វគ្គ​សួរនាំ​អំពី​អារម្មណ៍​របស់​នាង​ក្រោយពី​ពុំ​ទទួលបាន​ពានរង្វាន់ ស្រាប់តែ ឈី​ន រតនៈ ក៏បាន​បញ្ចេញ​អារម្មណ៍​ពិត​ក្នុង​ចិត្ត​មួយចំនួន​ទាំង​អួល​ដើម ក និង​ហូរ​ទឹកភ្នែក​ពុំ​ឈប់​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​កម្មវិធី​រំជួលចិត្ត​ប្រែ​ទឹកមុខ​ស្រ​ងោ​ត​ស្រងាត់​គ្រប់គ្នា​តែម្តង ព្រោះថា​ការរៀបរាប់​នាង គឺ​ពិត​ជាមាន​អត្ថន័យ​ជ្រាលជ្រៅ និង​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់ សម្រាប់​ខ្សែជីវិត​តស៊ូ​របស់​នាង​ក្នុងនាម​ជា​កូនស្រី​ម្នាក់ មានតែ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ដែល​សព្វថ្ងៃ​កំពុងមាន​ជំងឺ​រ៉ៃ​រ៉ាំ​ប្រចាំកាយ​។​

​ក្នុងនោះ នាង​បាន​រៀបរាប់​ឲ្យ​ដឹងថា នេះ​ជាការ​បរាជ័យ​លើក​ទី​២​ហើយ ដែល​ធ្វើ​ឲ្យ​រូបនាង​មានការ​សោកស្តាយ​យ៉ាងខ្លាំង ព្រោះតែ​ក្តី​ស្រ​ម៉ៃ​រទាំង​២​លើក​នេះ​មិនអាច​ធ្វើបាន​។ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​ពិតជា​មានការ​តូចចិត្ត​ខ្លួនឯង​ខ្លាំងណាស់ ដែល​មិនអាច​សម្រេច​បំណងប្រាថ្នា​ក្នុង​ឆាកជីវិត​របស់ខ្លួន​ជូន​ម្តាយ​បាន ដែល​សូម្បីតែ​សិក្សា​…៕ ដោយ​៖ លឹម ហុង​

spot_img
×