Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ការងារ​៖ អង្គការ​ទស្សនៈ​ពិភពលោក បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា អង្គការ​ទស្សនៈ​ពិភពលោក​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ចូលរួម​លើកកម្ពស់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​យ៉ាងសកម្ម ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩​មកម្ល៉េះ​។​

​ការលើកឡើង​នេះ​ធ្វើឡើង ខណៈពេលដែល​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុញ្ញាត ឲ្យ​លោក Edward Danielraj Selvanayagam នាយក​ប្រចាំ​ប្រទេស នៃ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) ដែល​ទើប​ទទួល​តំណែង​ថ្មី ចូលជួប​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ការងារ​។​

​មុន​ចាប់ផ្តើម​ជំនួប ភាគី​ទាំងពីរ ក៏បានរ​ឮ​ក​ឡើងវិញ​នូវ​អ្វី​ដែលជា​អនុស្សាវរីយ៍​ក្នុងការ​បង្កើត​នូវ​មន្ទី​ពេទ្យ​កុមារ​ជាតិ នៅ​រាជធានី​ភ្នំពេញ និង​ការចូលរួម​យ៉ាងសកម្ម​ទៅលើ​ការ​ដោះ និង​បោះ​សំអាត​មីង​នៅ​តំបន់​ដែល​ទទួលរង​គ្រោះ​ដោយសារ​សង្គ្រាម​នៅ​កម្ពុជា​។​

ក្នុងជំនួប​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា អង្គការ​ទស្សនៈ​ពិភពលោក បាន​ចូល​មកដល់​កម្ពុជា​អស់​រយៈពេល​យូរហើយ អង្គកា​មួយ​នេះ​បានធ្វើ​សកម្មភាព​មនុស្សធម៌​តរៀងមក​។ អង្គការ​មាន​គោលដៅ​ធំៗ ក្នុង​កម្មវិធី​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ គម្រោង​លុបបំបាត់​ពលកម្ម​កុមារ ផ្តល់​អាហារ​រូប​ត្ថ​ម្ភ ពាក់ព័ន្ធ​សុខភាព ការអប់រំ បង្កើត​ឱកាស​ការងារ និង​ការដោះស្រាយ​លើ​កុមារ​តូចៗ ជាដើម​។​

​ការងារ​ទាំងអស់​នេះហើយ ដែល​អង្គការ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​ទៅដល់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ហើយ​អង្គការ​នេះ នៅតែ​ទទួលបាន​ការគាំទ្រ​ពី​អ្នកផ្តល់ជំនួយ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដោយសារ​អង្គការ​នេះ​ធ្វើការ​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធិភាព​ខ្ពស់ ហើយ​សមិទ្ធផល​ជាច្រើន​ដែល​អង្គការ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា រាប់ទាំង​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ​។​

​ដោយសារតែ​អង្គការ​នេះ បច្ចុប្បន្ន​បានរួម​ចំណែក ក្នុង​ការជួយ​គាំទ្រ​លើ​ផលប៉ះពាល់​នៃ​កូ​វីដ​១៩ ក្នុងជំនួប​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ក្នុង​ភាពជា​ដៃគូ​ថា បន្ទាប់​ពីនេះ​ទៅនឹង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ស្តារ​មកវិញ​នូវ​ផលប៉ះពាល់​ផ្សេងៗ ពាក់ព័ន្ធ​យុវជន កុមារ ក៏ដូចជា​កម្លាំង​ពលកម្ម​នៅ​កម្ពុជា ដើម្បីឱ្យ​ឱកាស​ទាំងអស់នេះ​អាច​ស្តារឡើងវិញ​បណ្តើរៗ ព្រោះថា​ជំងឺ​កូ​វីដ​១៩​នេះ មិនដឹងថា​ពេលណា​នឹង​បាត់​ទៅវិញ​នោះទេ ដែល​ធ្វើឱ្យ​យើងទាំងអស់គ្នា​រង​ទុក្ខលំបាក ទោះបីយ៉ាងណា​ក៏ដោយ​យើង​នឹង​រួមគ្នា​សម្រេច​ឲ្យ​បាន​។​

​លោក Edward Danielraj Selvanayagam នាយក ប្រចាំ​ប្រទេស​
​នៃ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision)​បាន​ថ្លែង​អំណរ ដល់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​អង្គការ​ទស្សនៈ​ពិភពលោក​ចូលមក​អនុវត្ត​កម្មវិធី​មនុស្ស​ធ៌​ម​ផ្សេងៗ​នៅ​កម្ពុជា​។​
​លោកនាយក​ប្រចាំ​ប្រទេស​រូបនេះ ពេញចិត្ត​ជាខ្លាំង​នូវ​អ្វី​ដែលជា​វិធានការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ចំណាត់ការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយ​អង្គការ​ក៏មាន​បំណង​ចង់​បន្តការងារ​នេះ​ឱ្យ​ល្អប្រសើរ​ថែមទៀត​។​

​ក្នុងជំនួប​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​អង្គការ​ទស្សន​ពិភពលោក ជាពិសេស​រចនាសម្ព័ន្ធ គ្រប់គ្រង​ដឹកនាំ​របស់​អង្គការ​តែម្តង ខណៈដែល​អង្គការ​នេះ​មាន​បុគ្គលិក​បម្រើការ​ងារ​សរុប​ប្រមាណ​៦០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិខ្មែរ និង​មាន​សមត្ថភាព​កាន់​មុខតំណែង​ធំៗ​រួមទាំង​នាយក​ប្រតិបត្តិ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ បាន​ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​
​សូមជម្រាបថា ក្នុងឱកាស​នោះ ខាង​ភាគី​អង្គការ​ទស្សនៈ​ពិភពលោក​ក៏បានផ្តល់​ជូន​ម៉ាស​មួយចំនួន ដល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដា​នៃ​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕
​ដោយ​៖CEN


spot_img
×