Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នន័យ​ជាច្រើន​របស់​ក្រុមហ៊ុន Broadvoice ដែល​បាន​រក្សាទុក​នៅក្នុង​ប្រព័ន្ធ Cloud ត្រូវបាន​បែកធ្លាយ​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន Broadvoice គឺជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​ដែល​ផ្ដល់​សេវាកម្ម​បម្រើ​អតិថិជន​សម្រាប់​ក្រុមហ៊ុន​ខ្នាតតូច​និង​ខ្នាត​កណ្ដាល ដូចជា​ផ្ដល់​ការទំនាក់ទំនង​តាមរយៈ​សំឡេង វីដេអូ និង​អាច​ធ្វើការ​ពី​ចម្ងាយ​ជាដើម​។ ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បែកធ្លាយ​សារ​សម្លេង​ចំនួន​ប៉ុន្មាន ៣៥០​លាន ខ្សែអាត់​សំឡេង​រវាង​ក្រុមហ៊ុន​នានា​និង​អតិថិជន​របស់​ពួកគេ ដែល​បាន​ថត​និង​រក្សាទុក​នៅក្នុង​ប្រព័ន្ធ Cloud របស់​ក្រុមហ៊ុន Broadvoice​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​។​

​បើតាម​ការរកឃើញ​ពី​ក្រុម​អ្នកស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Comparitech បានឱ្យដឹងថា ក្រុមហ៊ុន Broadvoice បាន​ទុកចោល​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់​ពួកគេ​ជា​ចំហរ ដែល​អាចឱ្យ​ជនអនាមិក​ចូល​មើល​ទិន្នន័យ​ទាំងនោះ បាន​ដោយ​មិនចាំបាច់​ប្រើ​ឈ្មោះ​ឬ​លេខ​សម្ងាត់​នោះទេ​។ ទិន្នន័យ​របស់​អតិថិជន​ដែល​ត្រូវបាន​បែកធ្លាយ​នោះ​មានដូចជា ឈ្មោះ​ពេញ ថ្ងៃខែ​ឆ្នាំ​កំណើត អាសយដ្ឋាន និង​លេខ​ទូរ​សព្ទ​ជាដើម ប៉ុន្តែ​ខ្សែអាត់​សំឡេង​ខ្លះ​ក៏មាន​ព័ត៌មាន​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​អតិថិជន​ដូចជា ព័ត៌មាន ទាក់ទង​ទៅនឹង​សុខភាព​របស់​ពួកគេ​ជាដើម​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន Broadvoice បានប្រកាសថា ភាព​ចន្លោះប្រហោង​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចំនួន​ប្រមាណ ១​ម៉ឺន​ក្រុមហ៊ុន ប៉ុន្តែ​ពួកគេ​មិនបាន​បញ្ជាក់ថា​តើ​អតិថិជន​ចំនួន​ប៉ុន្មាន ក្នុង​ក្រុមហ៊ុន​ទាំងនោះ​ដែល​ត្រូវបាន​ប៉ះពាល់​ផងដែរ​នោះទេ​។​
​ជាការ​ពិតណាស់​ការផ្ទុក​ទិន្នន័យ​តាមរយៈ​ប្រព័ន្ធ Cloud គឺ​វា​មាន​ភាពងាយស្រួល​និង​ធ្វើឱ្យ​ការរស់នៅ​របស់​យើង​កាន់តែ​ប្រសើរ ប៉ុន្តែ​ដោយសារតែ​មើលឃើញ​ពី​ហានិភ័យ ទាក់ទង​ទៅនឹង​ការ​បែកធ្លាយ​ទិន្នន័យ​ទាំងនោះ​ហ្នឹង ហើយ​បានជា​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តែងតែ​ណែនាំ​លោកអ្នក​ឱ្យ​ចៀសវាង​ការផ្ទុក​ទិន្នន័យ​សំខាន់ៗ ដែល​លោកអ្នក​មិន​ចង់ឱ្យ​បែកធ្លាយ​នៅក្នុង​ប្រព័ន្ធ Cloud ហើយ​លោកអ្នក​គួរតែ​ផ្ទុក​ទិន្នន័យ​ទាំងនោះ​នៅក្នុង ឧបករណ៍​រក្សាទុក​ទិន្នន័យ​នៅ​ខាងក្រៅ (External storage) វិញ និង​សូមកុំ​ភ្ជាប់​វា​ទៅនឹង​កុំព្យូទ័រ​នៅពេលដែល​លោកអ្នក​មិនត្រូវ​ការប្រើប្រាស់​វា​នោះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×