Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បីតែ​ប្រទេស​ចិន ក៏មាន​ការព្រួយបារម្ភ ចំពោះ​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញរ​បស់​កុមា​រដែរ​

spot_img

​ភ្នំពេញ​៖ តាម​ប្រភពពី​សារព័ត៌មាន Reuters ដែល​ចុះផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បានឱ្យដឹងថា ប្រទេស​ចិន​បានធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី ពង្រឹង​ការ​គាំពារ​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដែលមាន​ផ្ដល់​ផលិតផល ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ អនុវត្តតាម​បទបញ្ជា​នៅពេល​តែមាន​ការចាំបាច់​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានចេញ​ផ្សាយ​ព័ត៌មាន​យ៉ាង​ដូច្នេះ​។​

​នៅក្នុង​ច្បាប់​ថ្មី​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​ក្រោយនេះ គឺ​បាន​ហាមឃាត់​ក្រុមហ៊ុន​អន​ឡាញ​មិនឱ្យ​ផ្ដល់​ផលិតផល ឬ​សេវាកម្ម​ដល់​កុមារ​នោះទេ ដែលនាំឱ្យ​ពួក​គេង​ប់ង​ល់​។ ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​អន​ឡាញ​ទាំងនោះ​រួមមាន​ដូចជា ហ្គេម​ការផ្សព្វផ្សាយ​ផ្ទាល់​លើ​អន​ឡាញ (Livestreaming) ចម្រៀង វីដេអូ និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ត្រូវមាន​មុខងារ​ដែល​អាច​កំណត់​រយៈពេល​ក្នុងការ​ប្រើប្រាស់​អន​ឡាញ​នេះ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ត្រូវតែមាន​វិធានការ​ក្នុងការ​ទប់ស្កាត់ ការ​សម្លុត​ឬ​ធ្វើបាប​តាមរយៈ​អន​ឡាញ (Cyberbullying) ហើយ​ម្យ៉ាងវិញទៀត ច្បាប់​នេះ​បានផ្ដល់​សិទ្ធិ​ទៅឱ្យ​អាណាព្យាបាល​ឬ​ឪពុកម្ដាយ​ដើម្បី​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​អន​ឡាញ​លុប​ឬ​បិទ​តំណ​ភ្ជាប់​ទាំង​នោះបាន​ថែមទៀត​ផងដែរ​។​

​ដោយ​ឃើញ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​អាចឱ្យ​កុមារ​ភ្លេច​ការរៀនសូត្រ ហើយ​ជាពិសេស​អាច​ត្រូវ​ជនខិលខូច​លួងលោម​កេងប្រវ័ញ្ច​ផ្លូវភេទ​ផង​នោះ ទើប​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តែងតែ​ធ្វើការ​អប់រំ បង្ការ និង​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ ដូចជា​ពេល​ថ្មីៗ​នេះ​នាយកដ្ឋាន​បាន​ចាត់​បញ្ជូន​ថ្នាក់ដឹកនាំ ឱ្យទៅ​ចូលរួម​ជា​វាគ្មិន​ធ្វើ​បទ​អន្តរាគមន៍ ក្នុង​វគ្គ​បណ្តុះបណ្តាល​ដែលមាន​ប្រធានបទ ស្តីពី “​កិច្ច​គាំទ្រ​កុមារ​រងគ្រោះ ការស៊ើបអង្កេត​បទល្មើស និង​ការផ្តន្ទាទោស​ជនល្មើស​ផ្លូវភេទ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​”​។

​ជាងនេះទៅទៀត​នាយកដ្ឋាន​ក៏បាន​បង្ក្រាប​បទល្មើស​ជាច្រើន​ទាក់ទង​នឹង​ការ​បៀតបៀន​កេ​រ្ត៍​ខ្មាស់​កុមារ ជាក់ស្តែង​កាលពី​សប្តាហ៍​មុន នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ន​ន់ និមល ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ (​អតីត​ជា​ចៅអធិការ​វត្ត​) នៅ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណី​ផលិត និង​រក្សា​កាន់កាប់​រូបភាព​អាសអាភាស​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×