Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​អារ៉ាប់​អេ​ហ្ស៊ី​ប ជួយ​អន្តរាគមន៍​ពលករ​ខ្មែរ​២៧​នាក់ នៅ​ហ្ស៊​កដា​នី​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​

spot_img

​ភ្នំពេញ ៖ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​កុយ គួ​ង អ្នក​នាំពា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា​ការ​នេះ​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​អារ៉ាប់​អេ​ហ្ស៊ី​ប បាន​ជួយ​សម្របសម្រួល​ជូន​ពលករ​ខ្មែរ​ចំនួន​២៧​នាក់ ដែល​បានបញ្ចប់​កិច្ចសន្យាការងារ នៅក្នុង​រោងចក្រ​វាយ​ន​ភណ្ឌ​ចំនួន​២ (VegaTextileCo.,Ltd.​និង​CamelTextile International Corporation) នៅ​ប្រទេស​ហ្ស៊​កដា​នី ឱ្យបាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​ឯកឧត្តម​បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទាំងនោះ នឹង​តាមរយៈ​ជើងយន្តហោះ​របស់​ក្រុម​ហ៊ុម​អាកាសចរណ៍ QatarAirways​លេខ​QR401 ចាក​ចេញពី​ទីក្រុង Amman ប្រទេស​ហ្ស៊​កដា​នី នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ ២០២០ វេលា​ម៉ោង​១៩​និង​៤០ ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​កាតា និង​កូរ៉េ ហើយ​បាន​មកដល់​កម្ពុជា​តាម ជើងយន្តហោះ KoreanAir លេខ KE៦៨៩ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ២២​និង​១០​។

​គួរ​ជម្រាបជូន​ផងដែរ​ថា ស្ថាន​ឯកអគ្គរាជទូត បាន​ជួយ​សម្របសម្រួល​ជូន​ពលរដ្ឋ​ខែ្មរ រស់នៅ​ប្រទេស​ហ្ស៊​កដា​នី បាន​ចំនួន​៣​លើក សរុប​ចំនួន​៨៤​នាក់ ឱ្យបាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​៕ ដោយ​៖​ឡេង​បញ្ញា​ឬ​ទ្ធិ​

spot_img
×