Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ជាពិសេស​បទល្មើស​បំពារបំពាន​លើ​ស្ត្រី និង​កុមារ​

spot_img

ភ្នំពេញ ៖ លោកជំទាវ នាយ​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា បាន​ថ្លែងថា នគរបាល គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាំងឡាយ​ដែល​នៅតែ​បន្ត​កើតមាន ជាពិសេស​បទល្មើស​បំពារបំពាន​លើ​ស្ត្រី និង​កុមារ ដែលជា​ជន​ងាយ​រងគ្រោះ​។​

លោកជំទាវ នាយ​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា អគ្គ​ស្នងការរង​នគរបាលជាតិ ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ស្តីពី កិច្ចការពារ​កុមារ​របស់​នគរបាល នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​លោកជំទាវ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ បានលើកឡើង​បន្តទៀតថា គោលបំណង នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ពង្រឹងសមត្ថភាព​របស់​នគរបាល​ថ្នាក់ឃុំ​-​សង្កាត់ និង​ថ្នាក់ស្រុក ក្នុងការ​ចូលរួម​បង្ការ​ទប់ស្កាត់​កុមារ​ឲ្យ​រួច​ផុស​ពី​អំពើហិង្សា​គ្រប់​ប្រភេទ និង​បង្ការ​ទប់ស្កាត់​កុមារ​កុំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស និង​ពង្រឹងសមត្ថភាព​របស់​នគរបាល ដើម្បី​ឲ្យ​ពួកគាត់​អាច​បណ្តុះបណ្តាល​មន្ត្រីនគរបាល​នៅក្នុង​ឃុំ​-​សង្កាត់​ផ្សេងទៀត ក្នុង​គោលបំណង​ឈានទៅ​ធ្វើជា​ជន​បង្គោល ទទួលបន្ទុក​កិច្ចការពារ​កុមារ ចំនួន​២​រូប នៅក្នុង​ឃុំ​-​សង្កាត់ និង​ស្រុក​នីមួយៗ​នៃ​ខេត្ត​គោលដៅ​ទាំង​៥​។​

​លោកជំទាវ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​គូសបញ្ជាក់ថា “​ក្នុងនាម​កងកម្លាំង​នគរបាលជាតិ​និយាយ​ជារួម ហើយ​និយាយ​ដោយឡែក​ក្នុងនាម​យើងទាំងអស់គ្នា​ដែលជា​មន្ត្រីនគរបាល ដែលមាន​វត្តមាន​នៅទីនេះ សុទ្ធសឹង​ជាម​ន្ត្រី​ជំនាញ​ផ្នែក​យុត្តិធម៌ ហើយ​ការងារ​ស្នូល​របស់​យើង គោលបំណង​សំខាន់ គឺ​កិច្ចការពារ​សង្គ្រោះ​ជនរងគ្រោះ ជាពិសេស​គឺ​កុមារ និង​ការស្វែងរក​ចាប់ខ្លួន​ជនល្មើស​យកមក​កាត់ទោស​តាមច្បាប់ ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ឲ្យ​សង្គមជាតិ មាន​សុខសន្តិភាព ហើយ​ប្រជាពលរដ្ឋ​បានរស់នៅ​ដោយ​ភាពសុខដុមរមនា និង​សុវត្ថិភាព ដែល​កិច្ចការ​ទាំងនេះ ទាមទារ​ឲ្យ​មានការ​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​”​។ លោកជំទាវ បន្តថា កងកម្លាំង​យើង​ដែល​បាន​សិក្សា​នៅទីនេះ នឹង​ក្លាយជា​គ្រូ​បង្គោល ព្រោះ​កិច្ចការ​ទាំងអស់នេះ មិនមែន​យើង​ធ្វើ​តែម​ន្ត្រី​ដែល​ចូលរួម​នេះ​ទេ អ៊ីចឹង​ហើយ​បានជា​គោលការណ៍​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ បង្កើត​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ដើម្បី​ឲ្យ​គ្រូ​បង្គោល​យកទៅ​ផ្សព្វផ្សាយ​បន្ត ពង្រីក​ការងារ និង​ចំណេះដឹង​បន្ត​ដល់​អង្គភាព​ជំនាញ​នៅតាម​មូលដ្ឋាន​បាន​យល់​ដូចៗ​គ្នា ដើម្បី​ឲ្យ​ការអនុវត្ត​ច្បាប់ ត្រូវ​តាម​នីតិវិធី​ច្បាប់​។ វគ្គ​បណ្តុះបណ្តាល និង​បំប៉ន​គ្រូ​បង្គោល​នាពេលនេះ មាន​គោលបំណង​សំខាន់ គឺ​ពង្រឹង បំប៉ន សមត្ថភាព​មន្ត្រី​ជំនាញ ដែល​ពាន់​ព័ន្ធ​ទៅលើ​កុមារ​ទាំងអស់ សម្រាប់​បង្ហាត់បង្ហាញ​បន្ត​ដល់​មន្ត្រីនគរបាល​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ស្នងការដ្ឋាន​រាជធានី​-​ខេត្ត​ទាំងអស់ ដែល​កំពុង​ប្រតិបត្តិការ​លើ​កិច្ចការពារ​កុមារ​នេះ​។​

​ក្នុងឱកាស​នោះដែរ លោកស្រី លូ​សៀ សូលី​ទី Lucia Soleti ប្រធាន​កម្មវិធី​កិច្ចការពារ​កុមារ បាន​មានប្រសាសន៍ថា «​លោកស្រី សូម​ចូលរួម​អបអរសាទរ​ចំពោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ប្រព័ន្ធ​កិច្ចការពារ​កុមារ​សម្រាប់​កម្ពុជា ។ ការអនុម័ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន និង​ការតែងតាំង​ជន​បង្គោល​ទទួលបន្ទុក​ខាង​កិច្ចការពារ​កុមារ នៅក្នុង​ឃុំ​-​សង្កាត់ និង​ស្រុក​នីមួយៗ គឺជា​សមាសភាព​មួយ​យ៉ាងសំខាន់ នៃ​ប្រព័ន្ធ​កិច្ចការពារ​កុមារ​នេះ ។ ប្រព័ន្ធ​កិច្ចការពារ​កុមារ ដែល​អាច​ដំណើរការ​ទៅបាន​ល្អ គឺ​ទាមទារ​ឲ្យ​មាន​កម្លាំង​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ការពារ និង​ផ្តល់​សេវា​ដល់​កុមារ​គ្រប់រូប ជាពិសេស​កុមារ​ដែល​ប្រឈម​នឹង​អំពី​ហិង្សា ការ​កេង​ប្រ​វញ្ច​ន៍​និង​ការរំលោភបំពាន »​។​

​លោកស្រី​ប្រធាន​កម្មវិធី​កិច្ចការពារ​កុមារ បាន​បន្តថា អង្គការ​យូ​នី​សេ​ហ្វ រីករាយ​នឹងធ្វើ​ការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​កំណត់​តួនាទី​ជាក់លាក់​សម្រាប់​នគរបាល​ទទួលបន្ទុក​កិច្ចការពារ​កុមារ ហើយ​ឈានទៅ​ធ្វើការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​តួនាទី​នេះ​ឲ្យ​យល់​ជ្រាប​ជាទូទៅ​នៅ​ថ្នាក់​ខេត្ត​»​។​

​សូមជម្រាបថា វគ្គ​សិក្សា​លើក​ទី​២​នេះ មាន​១១​មេរៀន ដែលមាន​គ្រូ​ឧទ្ទេសនាម​មកពី ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន ៖ អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​១​រូប​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​៣​រូប​, មេធាវី នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​១​រូប​, សាស្ត្រាចារ្យ​រង នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ១​រូប​, និង​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ Unicerf ១​រូប ដែលមាន​សិក្ខាកាម​ចូលរួម ចំនួន​៣៩​នាក់ (​ស្រី​៤​នាក់​) មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ដែល​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​បាត់ដំបង ៕​ដោយ៖បញ្ញាស័ក្តិ

 

spot_img
×