Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចបញ្ជាក់ថា គ្មានការបាក់បែកជាមួយកូរ៉េខាងត្បូងទេ ជុំវិញបញ្ហាកូរ៉េខាងជើង

spot_img

មហាអំណាចយោធាពិភពលោក អាមេរិចបានធ្វើការបដិសេធ ថាខ្លួនមានការបាក់បែកជាមួយនឹងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ជុំវិញបញ្ហាកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃច័ន្ទទី ១២ ខែកុម្ភៈនេះ។

អនុប្រធានាធិបតីអាមេរិច មៃក៏ ផេនស៏ (Mike Pence) បានថ្លែងថា ប្រទេសរបស់លោក និងកូរ៉េខាងត្បូង មានការព្រមព្រៀងគ្នាតាំងស្រុងលើ ភាពចាំបាច់ដើម្បីរក្សាការដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង។

លោកថ្លែងប្រាប់អ្នកសារព៌តមានកំឡុងការវិលត្រឡប់មកអាមេរិចវិញដូច្នេះថា “ពុំមានការខ្វែងគំនិតគ្នារវាងអាមេរិច កូរ៉េខាងត្បូង និងជប៉ុននោះទេ ជុំវិញភាពចាំបាច់ក្នុងការបន្តដាក់សម្ពាធការទូត និងសេដ្ឋកិច្ចលើ កូរ៉េខាងជើង រហូតទាល់តែពួកគេបោះបង់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលចោល។”

សូមបញ្ជាក់ផងដែរថា អនុប្រធានាធិបតីអាមេរិចបានធ្វើដំណើរទៅកូរ៉េខាងត្បូង កាលពីសប្តាហ៍មុនដើម្បីចូលរួមបើកការប្រកួតកីឡាអូឡាំពិក ដែលមានការចូលរួមពីមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងផងដែរ។

ក្នុងកំឡុងពេលមានវត្តមាននៅកូរ៉េខាងត្បូង លោកបានគេចមុខមិនជួបគ្នា និងពិសារអាហាររួមតុជាមួយនឹងមន្រ្តីកូរ៉េខាងជើង។ ទាំងមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន បានចាប់ដៃគ្នាជាមួយនឹងមន្រ្តីជាន់ខ្ពស់ជើង គីម យ៉ុងណាម ប៉ុន្តែលោក ផេន មិនបានចាប់ដៃទេ។

បច្ចុប្បន្នកូរ៉េខាងត្បូង កំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៏អូឡាំពិចរដូវរងា ដែលបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៥ ខែកុម្ភះនេះ។ ព្រឹត្តិការណ៏កីឡានេះបានធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែប្រសើរឡើង ទោះបីមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងក៏ដោយ។

កាលពីថ្ងៃសៅរិ៍ កន្លងទៅ មេដឹកនាំជាន់ខ្ពស់បំផុតកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសំបុត្រតាមរយៈប្អូនស្រីបង្កើតរបស់ខ្លួន គីម យូជុង ដោយអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន ឲ្យទៅទស្សនៈកិច្ចនៅកូរ៉េខាងជើង ដើម្បីធ្វើការចរចារ៕ សុភ័ក្ត្រ

spot_img
×