Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ខ្មាស​គេ​ពេញ​ហាង ខណៈ​មិត្ត​ស្រីខូច​ចាប់​សម្រាត​ខោ ព្រោះតែ​គាត់​ធ្វើ​ឲ្យ​នាង​ខកបំណង​នឹង​រឿង​មួយ​នេះ​! (​មាន​វីដេអូ​)

spot_img

​ទោះបីជា​បុរស​ជាច្រើន​អាច​ស្រលាញ់​មិត្តស្រី និង​ប្រពន្ធ​របស់​ពួកគេ ស្ទើរ​លេប​ក៏ដោយ ក៏មាន​ពេលដែល​ពួកគេ​មិនអាច​ផ្តល់​ឲ្យ​នូវ​អ្វីដែល​ដៃគូ​របស់​ពួកគេ​ចង់បាន ។ នេះ​ជា​មូល​ហេតុដែល​ស្ត្រី​ជាច្រើន​ជ្រើសរើស​បុរស​ដែលមាន​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ ។ ស្ត្រី​ខ្លះ​ពុំ​អាច​ទទួលយកបាន នៅពេលដែល​អ្នក​ពុំមាន​អ្វីៗ​សម្រាប់​នាង ។​

​ស្ត្រី​ចិន​ម្នាក់នេះ និង​មិត្ត​ប្រុស​របស់​នាង​ត្រូវបាន​ប្រទះឃើញ​ឈ្លោះប្រកែក​គ្នា​បែកផ្សែង ទាក់ទង​នឹង​រឿង​តម្រូវការ​គ្រឿង​អ​ល​ង្ក​ការ នៅ​ហាង Gucci ។ ជាក់ស្តែង ស្ត្រី​រូបនោះ​ចង់បាន​អ្វីៗ​ដែលមាន​តម្លៃ​ថ្លៃ ហើយ​មិត្ត​ប្រុស​របស់​នាង​បដិសេធ​ទិញ​វា​ឲ្យ​នាង ។ នៅពេល​មិត្ត​ប្រុស​របស់ខ្លួន ហាក់​ចង់​ដើរចេញ នាង​ក៏បាន​ទម្លាក់ខ្លួន​ទៅនឹង​កម្រាល និង​ចាប់ទាញ​ខោ​របស់​មិត្ត​ប្រុស ។​

​នាង​បន្ត​ទាញ​ខោ​មិត្ត​ប្រុស ធ្លាក់​រហូត​លេចចេញ​លី​អូ បណ្តាល​ឲ្យ​គាត់​ខ្មាស​គេ​ពេញ​ក្នុង​ហាង​តែម្តង ។ បុរស​ហាក់ដូចជា​សម្លឹង​មើល​ដាក់​គ្រឿង​អ​ល​ង្ក​ការ​ម្តងទៀត មុនពេល​វីដេអូ​ត្រូវ​កាត់ ។

​ទោះយ៉ាងណា នាង​ត្រូវបាន​គេ​រិះគន់ថា ជា​សង្សារ​ខូច​ម្នាក់ ៕ ចន្ទី

spot_img
×