Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត សង្ស័យ​ប្រញាប់​ធ្វើ​សេដ្ឋី​! ហាង​មួយ​នៅ​ផ្សារ​ព្រែក​ជ្រៃ លក់​គុយទាវ​មួយ​ចាន​៣​ម៉ឺន ហើយ​បាយ​ថ្ងៃត្រង់​គ្នា​១០​នាក់ ម្ហូប​៤​មុខ គិតលុយ​អស់​ដល់​ទៅ​…

spot_img

​ភ្នំពេញ​៖​ករណី​លក់​អាហារ​ហូបចុក​កាប់​ថ្លៃ ឬ​គេ​ហៅថា​លក់​ឆាប់​ធ្វើ​សេដ្ឋី នោះ​មិនមែនជា​រឿង​ទើប​កើតឡើង​ទេ តែ​វា​ជា​វប្បធម៌​ដ៏​អាក្រក់​មួយ ដែល​គេ​តែង​លេចឮ​អតិថិជន​មួយចំនួន បាន​បញ្ចេញ​ឲ្យ​ដឹង​ជារឿយៗ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ជាក់ស្តែង ដូច​ករណី​ថ្មីៗ​នេះ​អ៊ីចឹង បានធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត​យ៉ាងខ្លាំង នៅពេល​បានដឹងថា គុយទាវ​១​ចាន​៣​ម៉ឺន​រៀល​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មហា​គ្រួសារ​តាខ្មៅ ដែល​ទទួល​សារ​ពី (​បង Sopheak Chan) បាន​បញ្ជាក់ថា (​ផ្សារ​ព្រែក​ជ្រៃ​) ម៉ែអើយ​គុយទាវ​មួយ​ចាន ៣​ម៉ឺន អាហារ​ពេល​ថ្ងៃ ញ៉ាំ​ដប់​នាក់ ស្ងោ​ម្រះ ស្ងោ​ជីឆា​យ ចៀន​ជូរអែម​ត្រី ប្រហុក​ខ្ទី​ស អស់ ២៩​ម៉ឺន ព្រះ គេ​ជួយ​គាត់ គាត់​ជួយ​គេ​វិញ​ដែរ​តែ​ជួយ​ម៉ា​ហឹ​ង​ម៉​ង ទាហាន​គេ​ទៅ​ជួយ​ប្រជាពលរដ្ឋ​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​មិនបាន​ដេក ទាំង​កម្លាំងកាយ​ចិត្ត គាត់​វិញ​មិនបាន​ជួយ​អី​តែ​លក់​ត​ម្លាំ​ដែល​មិនគួរ​យកបាន​ទៀត មិនមែន​សុំ​ឲ្យ​ចែក​ទេ សុំ​ត្រឹម​លក់​តែ​តម្លៃ​ធម្មតា​ទៅ កុំ​លក់​ឡើង​ពេក បើ​គេ​ដឹងថា​ថ្លៃ​ក៏​មិន​ចូល​ដែរ​។​

​ក្រោយពី​បានឃើញ​ឮ​បែបនេះ មហាជន​បាន​បញ្ចេញ​ប្រតិកម្ម​ថា​៖ «​គ្រឿងផ្សំ​នាំចូល​ពី​USA​មែន​, លិច​ទឹក​ពេក​ទេ​ដឹងបាន​លក់​កោរ​អ៊ីចឹង​, រកស៊ី​ម៉ាក​ហ្នឹង យកលុយ​គេ​បានតែ​ម្តង​ទេ មិនយូរ​គង់​បិទ​ហាង ព្រោះ​គ្មាន​អ្នកណា​គេ​ចូល​ទៀតឡើយ​, មួយ​ចាន​១​ម៉ឺន​រៀល​ថ្លៃ​ពេក​ផង មួយ​គុណ ៣ ជិះ​កាត់ ក៏​មិន​ចូល​ដែរ​, ស្អែក​សាក​ទៅ​ញ៉ាំ​កន្លែង​ហ្នឹង ហើយ​ហៅ​អ្នក​សា​ព័ត៌មាន​ទៅ​ញ៉ាំ​ហ្នឹង​ដែរ ឲ្យ​គាត់​ឆាប់​លក់ដាច់​,….»៕ ដោយ​៖ លឹម ហុង​

spot_img
×