Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះសំណើច​និង​ក្មេងស្រី​ដ៏​មាន​ទេពកោសល្យ អាច​និយាយ​៧​ភាសា បាញ់​ពិធីករ​ផ្អើល​ឆាក​(វីដេអូ)

spot_img

​ក្មេងស្រី​ជនជាតិ​បរទេស​ម្នាក់ បានធ្វើឱ្យ​អ្នកលេង​បណ្តាញ​សង្គម​មានការ​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី​បាន​បញ្ចេញ​ទេ​ព្យ​កោសល្យ និង​សមត្ថភាព​ពិសេស​អាច​និយាយ​រហូតដល់​ទៅ​៧​ភាសា និង​បាញ់​ពិធីករ​ដឹកនាំ​កម្មវិធី​សើច​ផ្អើល​ឆាក​។​

​តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍ និង​ចែករំលែក​យ៉ាងច្រើន​ពី​អ្នកលេង​បណ្តាញ​សង្គម បានបង្ហាញ​ឱ្យឃើញ​ពី​ក្មេងស្រី​តូច​ដ៏​ស្រស់ស្អាត​ម្នាក់ កំពុង​ចូលរួម​លេង​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​។ នៅក្នុង​កម្មវិធី​នោះ​ពិធីករ បាន​សួរ​ទៅកាន់​ក្មេង​តូច​ថា តើ​ភាសា​ទាំង​៧​ដែល​នាង​អាច​និយាយ​នោះ​មាន​អ្វីខ្លះ​? ក្មេង​តូច​នោះ​ក៏បាន​ឆ្លើយថា​មាន រុ​ស្សុ​ី អង់គ្លេស អារ៉ាប់ អ៉ី​តា​លី អេ​ស្ប៉ា​ញ អាឡឺម៉ង់ និង​ភាសា​ចិន​។ បន្ថែម​ពី​នោះ​ពិធីករ​បាន​សុំឱ្យ​នាង​បង្រៀន​គាត់​ពី​ភាសា​បេឡា ដែល​វា​ប្រហែលជា​ភាសា​ផ្ទាល់ខ្លួន​របស់​នាង​។​
​ជាងនេះទៅទៀត​អ្វីដែល​ធ្វើឱ្យ​ពិធីករ​ទាល់​តម្រិះ និង​ផ្ទុះសំណើច​ព្រមជាមួយ​អ្នកទស្សនា​ផ្ទាល់​នោះ គឺ​ត្រង់ចំណុច​ដែល​ពិធីរ​ករ​បាន​និយាយថា នាង​តូច​គឺ​ដូចជា​ព្រះ​នាង​យ៉ាង​អ៊ីចឹង ហើយ​បាន​សួរ​នាង​ថា​តើ​ខ្លួន​ដូច​ព្រះអង្គម្ចាស់​ឬទេ​?? ស្រាប់តែ​ក្មេង​តូច​បាន​ឆ្លើយ​ទាំង​សើច​ថា អ្នក​មើលទៅ​ដូច​ខ្លាឃ្មុំ​កូ​ឡា​ទៅវិញ ធ្វើឱ្យ​ពិធីករ​និង​អ្នកទស្សនា​ផ្ទុះសំណើច​ក្រហមមុខ​គ្រប់គ្នា ដោយសារ​ស្មាន​មិន​ដល់​ពី​ចម្លើយ​របស់​ក្មេង​តូច​។​

​នៅ​ចុងបញ្ចប់​នៃ​វីដេអូ​នោះ ពិធីករ​ក៏បាន​ធ្វើការ​បញ្ជាក់​សម​ត្ថ​ភាព​ពិត​របស់​នាង ដោយ​ដាក់​វិញ្ញាសា​ឱ្យ​នាង​ដើរ​ទិញ​បន្លែ សាច់​ផ្សេងៗ​ពី​ក្មេងៗ​មកពី​៧​ប្រទេស ដោយ​ប្រើ​ភាសា​រទាំង​៧​។ ជា​លទ្ធផល​នាង​តូច​បាន​ដើរ​ទិញ​អីវ៉ាន់​គ្រប់មុខ​តាម​បញ្ជី​ដែល​ពិធីករ​ដាក់ឱ្យ ដោយ​ប្រើ​ភាសា​ទាំង​៧​នោះ​យ៉ាង​ស្ទាត់ជំនាញ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×