Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ​តាម​កញ្ចប់​បាយ​ពី​ពលរដ្ឋ ដែល​ធ្វើឱ្យ​បងៗ​កងទ័ព​រំភើបចិត្ត ក្រោយពី​ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

spot_img

​បន្ទាយមានជ័យ​៖​ពលរដ្ឋ​ក្នុងភូមិ​គោក​កថិន ឃុំ​គោក​កថិន ស្រុក​ថ្មពួក បាន​វិច​ខ្ចប់​បាយ​ស្លឹកចេក ឲ្យ​កងកម្លាំង​ហូប​ក្រោយពី​ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មកកាន់​ទីទួល​សុវត្ថិភាព ។​

​ពេលដែល​កម្លាំង​បើក​កញ្ចប់​បាយ​ដើម្បី​ហូប​ស្រាប់តែ​ឃើញ​លិខិត​ថ្លែងអំណរគុណ​មួយ​ដែលមាន​ខ្លឹមសារ​ថា​÷ “​ខ្ញុំបាទ ញាណ សំ​ខឿន​ព្រមទាំង​ភរិយា​របស់​ខ្ញុំបាទ សូម​ថ្លែងអំណរគុណ​ចំពោះ​បងៗ​ទាហាន​ដែល​បាន​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​គោក​កឋិន​ទូទាំង​ភូមិ ខ្ញុំបាទ​ពុំមាន​ម្ហូប​អ្វី​ទេ​មានតែ​ពង​ទា​ចៀន​ប៉ុណ្ណឹង​សូម​អរគុណ​បងៗ​ទាហាន​ទាំងអស់គ្នា​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០ វរ​សេនា​តូច​លេខ​៥១៤ កងពលតូច​លេខ​៥១ ទទួលបាន​លិខិត​មួយ​សន្លឹក​ដាក់​ក្នុង​កញ្ចប់​បាយ​។ ជាការ​ផ្តល់​កម្លាំងចិត្ត​យ៉ាង​ធំធេង​ដល់​កម្លាំង​យើង អរគុណ​។​

​សូមបញ្ជាក់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោក​កថិន ឲ្យ​តែមាន​កងកម្លាំង​ចុះជួយ​ធ្វើ​អ្វីមួយ​ក្នុង​មូលដ្ឋាន តែងតែ ដាំបាយ​វិច​ខ្ចប់ ក្នុង​១​គ្រួសារ​១​កញ្ជប់ ជូន​កងកម្លាំង​ហូប​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×