Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សៀវភៅ​ម​គ្គុ​ទេ្ទ​សក៍​វិនិយោគ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ នឹង​បង្ហាញ​ពី​សក្តានុពល ដើម្បី​ឲ្យ​អ្នកវិនិយោគ​បោះទុន​វិនិយោគ​ថ្មីៗ​បន្ថែមទៀត​

spot_img

​សៀមរាប​៖​នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​មណ្ឌល​សៀមរាប ឧ​ត្ត​រ​មានជ័យ ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ហ៊ុយ ភៀវ ជួប​សម្តែង​ការគួរសម និង​សុំ​អនុសាសន៍​គន្លឹះ​ខ្លះៗ ដើម្បី​ដាក់​ប​ញ្ជូ​ល​ទៅក្នុង​សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ​។

​ជាមួយគ្នានេះ សភា​ភា​ពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ម​ណ្ឌ​ល​សៀមរាប ឧ​ត្ត​រ​មានជ័យ​បានធ្វើ​បទ​បង្ហាញជូន​អង្គប្រជុំ ដើម្បី​សុំ​ការជួយ​ពិនិត្យ និង​ផ្តល់យោបល់​បន្ថែម​មុននឹង​ធ្វើការ​បោះពុម្ព​សៀវភៅ​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិនិយោគ​នៅក្នុង​ខេត្ត​ទាំងពីរ​នេះ ហើយនឹង​ធ្វើការ​ចងក្រង​ជា​២​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​បន្ទាប់ពី​បានការ​គាំទ្រ​ពី​អង្គប្រជុំ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នេះដែរ​ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍​លើកឡើងថា ការរៀបចំ​ចងក្រង​សៀវភៅ​មគ្គុទ្ទេសក៍ វិនិយោគ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ជា​ជំហាន​ថ្មី​មួយ ដែល​នឹង​នាំ​ឲ្យ​ទាំង​អ្នកវិនិយោគ​បរទេស និង​វិនិយោគ​ក្នុងស្រុក បានដឹង​អំពី​សក្តានុពល​របស់​ខេត្ត​។ ឯកឧត្តម​បន្តថា ខេត្តសៀមរាប ជា​ខេត្ត​ដែលមាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ដូច្នេះ​ការបោះពុម្ព​សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​នេះ គួរ​រំលេច​ឲ្យ​បាន​ច្រើន​អំពី​វិស័យ​នានា​ដែល​ផ្សាភ្ជាប់​ជាមួយ​វិស័យ​ទេសចរណ៍​។

​ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើក​នូវ​គន្លឹះ​ល្អៗ​មួយចំនួន ធ្វើជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ចង​ក្រ​សៀវភៅ​នេះ​ឡើង ឲ្យ​ប្រកបទៅដោយ​ស៊ីជម្រៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង វិនិយោគ​នៅ​ខេត្ត​ទាំងពីរ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាកសិករ​ខ្មែរ​យើង ហើយ​ឯកឧត្តម​សូម​ធ្វើការ​គាំទ្រ​ទាំងស្រុង​ផងដែរ​។​

​ក្នុងនាម​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង ជា​ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប ឧ​ត្ត​រ​មានជ័យ លោក​ឧកញ៉ា​ហ៊ុយ ភៀវ បាន​ថ្លែងថា សៀវភៅ​មគ្គុទេសក៍​វិនិយោគ​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ដល់​អ្នក​វិនិយោគ អំពី​ចំនុច​សំខាន់​ដែល​ខេត្ត​ទាំងពីរ​មាន ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​បណ្តាក់ទុន​វិនិយោគ​បន្ថែម​បង្កើន​កម្លាំង​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​យើង ។ លោក​ឧកញ៉ា បន្តថា​សម្រាប់​ខេត្តសៀមរាប វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម បាន​ដើរតួ​យ៉ាង​ចម្បង​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប​។ ប៉ុន្តែ​ការ​ចងក្រង​ឯកសារ សម្រាប់​ការផ្សព្វផ្សាយ ឬ​ទិន្នន័យ​ជាក់លាក់​អំពី​សក្តានុពល​ខេត្ត ហាក់​នៅមាន​ចំនួន​តិច​នៅឡើយ ហើយ​ជួនកាល យើង​ពិបាក​ស្វែងរក​ព័ត៌មាន​ទាំងអស់​នោះដែរ ដើម្បី​ផ្សព្វផ្សាយ ដល់​អ្នកវិនិយោគ​ក្រៅប្រទេស ។​

​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង បាន​បោះ​មួយ​ជំហាន​ទៅមុខ​បន្ថែមទៀត ដោយបាន​បង្កើត​ឲ្យ​មានការ​រៀបរៀង នូវ​សៀវភៅ​មគ្គុទេសក៍​វិនិយោគ​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។ ការបោះ​ជំហាន​ថ្មី​នេះ ត្រូវបាន​គេ​រំពឹងថា ជា​កម្លាំងចលករ​ថ្មី​មួយ​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ថ្មីៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស ។ គោលដៅ​ចម្បង​នៃ​ការ​រៀបរៀង និង​បោះផ្សាយ​សៀវភៅ មគ្គុទ្ទេសក៍​វិនិយោគ​នេះ​ឡើង គឺ​ដើម្បី​ទុកជា​ឯកសារ​គោល​សម្រាប់​វិនិយោគិន និង​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែលមាន​បំណង ប្រកប​អាជីវកម្ម​នៅ​ខេត្តសៀមរាប ឬ​ឧ​ត្ត​រ​មានជ័យ បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​វិស័យ​សក្តានុពល ក៏ដូចជា​ស្វែងរក​ដៃគូ វិនិយោគ​ផងដែរ​៕​ដោយ​៖​បញ្ញា​សក្តិ​

 

spot_img
×