Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកចុង រំលោភ​កូនស្រី​ប្តី​ដើម មាន​ផ្ទៃពោះ​៤​ខែ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​បន្ទប់​ឃុំឃាំង ហើយ​ជនសង្ស័យ​ចងក​សម្លាប់ខ្លួន នៅ​បន្ទប់ទឹក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

spot_img

​សៀមរាប ៖ នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ឪពុកចុង ក្នុងករណី​រំលោភ​កូនស្រី​ប្តី​ដើម រហូត​មាន​ផ្ទៃពោះ​៤​ខែ​។ បន្ទាប់ពី​សាកសួរ​ចម្លើយ​រួចរាល់ សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​រូប​ចូលក្នុង​បន្ទប់​ឃុំឃាំង ហើយ​ជនសង្ស័យ​ម្នា​ក់បាន យក​កន្សែងពោះគោ ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ទឹក​នៃ​ស្នងការ​ខេត្តសៀមរាប​។​

​ហេតុការណ៍​ចងក​សម្លាប់ខ្លួន​នៅវេលា​ទៀបភ្លឺ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​បន្ទប់ទឹក​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការ​ខេត្តសៀមរាប​។​
​ជនសង្ស័យ ឈ្មោះ​ស័​ក្ត សំ​អូន អាយុ​៦២​ឆ្នាំ រស់នៅ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ប្តី​ដើម ឈ្មោះ​ក ល​.​ហ អាយុ ១៤ ឆ្នាំ បានសម្រេច​ជាច្រើនលើក និង​គំរាម​ថាបើ​បែកការណ៍ នឹង​សម្លាប់ចោល​ទាំង​ម៉ែ ទាំង​កូន រួចហើយ​គាត់​រត់​ចូល​ឡាន​ដោយ​ខ្លួនឯង​។​

​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយពី​ការសាកសួរ​រួច ក៏​សុំ​គោលការណ៍​ឃាត់ខ្លួន​ជនសង្ស័យ ដោយ​នៅក្នុង​បន្ទប់ធ្វើការ​ដោយ​សមត្ថកិច្ច​បាន​ប្រមូល​សម្ភារ​ផ្សេងៗ​ចេញ​អស់ ប៉ុន្តែ​ជនសង្ស័យ​បាន​យក​កន្សែងពោះគោ​របស់គាត់ ចូលក្នុង​បន្ទប់ទឹក​ចងក​ដោយ​ខ្លួនឯង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×