Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី ធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ​ ដើម្បី​សួរសុខទុក្ខ​និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរ​មុឺ​ន​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

spot_img

​បន្ទាយមានជ័យ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថាពេលនេះ​ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ​ដើម្បី​សួរសុខទុក្ខ​និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរ​មុឺ​ន​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។

​សម្ដេច​បាន​បញ្ជាក់ថា ខ្ញុំ​នឹង​បំពេញការងារ​ពីរ​ថ្ងៃ​នៅ​​ខេត្តបន្ទាយមានជ័យ​ គឺ​ថ្ងៃ​២១​និង​ថ្ងៃ​២២​ ខែតុលា ​ឆ្នាំ​២០២០ ​មុននឹង​ត្រឡប់មក​ភ្នំពេញ​វិញ​ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​២៣​ខែតុលា​ឆ្នាំ​២០២០​។​

​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ​និង​យូរ​ជាងគេ​ដែល​ចាំបាច់​ត្រូវ​ផ្តល់​អទិភាព​សង្គ្រោះ​ផង​និង​​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​។​

​សូម​អរគុណ​សប្បុរសជន​ដែល​ជួយផ្តល់​ជា​ថវិកា សម្ភារៈ ស្បៀងអាហារ​។​ល​។ តាមរយៈ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម​ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន​ដែល​រងគ្រោះ​។ សូម​កោតសរសើរ​ចំពោះ​ស្ថាប​ន័​ថ្នាក់ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់ ដែល​បាន​​ចូលរួម​ជួយសង្គ្រោះ​ប្រជាជន​នៅ​តំបន់​​រងគ្រោះ​ដែល​នេះ បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×