Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ប៉ា​គី​ស្ថាន​បានសម្រេច​ចិត្ត​បើក​កម្មវិធី TikTok ឡើងវិញ​ហើយ កាលពី​ម្សិលមិញ​នេះ​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋាភិបាល​ប្រទេស​ប៉ា​គី​ស្ថាន​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ByteDance បើក​ដំណើរការ​កម្មវិធី TikTok ឡើងវិញ​បន្ទាប់ពី​កម្មវិធី​ត្រូវបាន​បិទ​កាលពី​ដើមខែ​នេះ​។ បើតាម​ការផ្សព្វផ្សាយរ​បស់ អង្គភាព​ទូរគមនាគមន៍​ប៉ា​គី​ស្ថាន (PTA) នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter បានឱ្យដឹងថា ការអនុញ្ញាតឱ្យ​បើក​ជា​បណ្ដោះអាសន្ន​នេះ​គឺ​ក្រោយពី​ក្រុមហ៊ុន ByteDance បាន​សន្យាថា​ពួកគេ​នឹងមាន​វិធានការ​តឹងរ៉ឹង​ដើម្បី​គ្រប់គ្រង​ព័ត៌មាន ឬ​សាច់រឿង​អសីលធម៌​ដែល​ទាក់ទង​នឹង​ប្រពៃណី ពូជសាសន៍ និង​សុវត្ថិភាព​សង្គម​របស់​ប្រទេស​ប៉ា​គី​ស្ថាន​។​នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។

​គួរ​រំឭក​ផងដែរ​ថា​កម្មវិធី TikTok ត្រូវបាន​បិទ​ដោយសារតែ​ក្រុមហ៊ុន​មាន​ភាព​ព្រងើយកន្តើយ​ក្នុងការ​អនុវត្ត​នៃ​ការស្នើសុំ​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ដើម្បី​ធ្វើការ​កែសម្រួល​ក្នុងការ​គ្រប់គ្រង ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី TikTok​។ ជា​ឧទាហរណ៍​នៅក្នុង​រយៈពេល​ប្រមាណ ៦​ខែ​ដើម​ឆ្នាំនេះ រដ្ឋាភិបាល​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​បិទ​គណនី​ចំនួន ៤០ ប៉ុន្តែ​ក្រុមហ៊ុន​អាច​បិទ​បានតែ​ពីរ​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា ទោះបីជា​កម្មវិធី TikTok ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ក្ដី ក្រុមហ៊ុន​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​គ្រប់គ្រង​មាតិកា​ដើម្បី​ចៀសវាង​ពី​ការបិទជា​លើក​ទី​ពីរ​នោះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×