Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រៃសណីយ៍​កំពុង​សិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​បំពង់​ផ្លូវកា​ប្លិ៍​អុ​ប​ទិ​ក​ទូរគមនាគមន៍​ក្នុង​ក្រុង​សៀមរាប​

spot_img

ភ្នំពេញ ៖ ​លោក ជា មានិត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ទូរគមនាគមន៍​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​សិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​បំពង់​ផ្លូវ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ទូរគមនាគមន៍​ក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។

​កិច្ចប្រជុំ​ពិភាក្សា​និង​សិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​បំពង់​ផ្លូវកា​ប្លិ៍​អុ​ប​ទិ​ក​ទូរគមនាគមន៍​ក្នុង​ក្រុង​សៀមរាប ដែលមាន​ពិភាក្សា​លើ​ប្រធានបទ​ទីក្រុង​ឆ្លាត​ចំនួន​៤​ចំនុច រួមមាន ៖១. ហេដ្ឋារចនាសម្ព័ន្ធ​បំពង់​ផ្លូវកា​ប្លិ៍​ឌីជីថល , ២. អ៊ិន​ធឺ​ណិ​ត ល្បឿន​លឿន 5G & Public wifi , ៣. កា​ម៉េ​រ៉ា សុវត្ថិភាព និង​៤. មជ្ឈមណ្ឌល​ទិន្នន័យ​ខ្នាតតូច​។​
​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប រួមទាំង​លោក លោកស្រី ដែលជា​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត ព្រមទាំង​តំណាង​ក្រុមហ៊ុន​ខ្សែកាប​អង្គរ​និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​មួយចំនួនទៀត ។

​ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ គឺ​ផ្តោតលើ​ផែនការ​ការងារ ដើម្បី​រៀបចំ​ជា​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្តនិងការគ្រប់គ្រងទូរគមនា​គមន៍​​កម្ពុជា ដោយបាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់ និង​យកចិត្តទុកដាក់​ខ្ពស់ ប្រកបដោយ​ភាព​ទទួលខុសត្រូវ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​របស់​ទូរគមនាគមន៍​កម្ពុជា​នាពេល​អនាគត​ទៅលើ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវកា​ប្លិ៍​អុ​ប​ទិ​ក នៅលើ​ផ្លូវ​៣៨​ខ្សែ ដែល​នឹង ចាប់ផ្តើម​ស្ថាបនា និង​កែលម្អ​ឡើងវិញ នៅ​ក្រុង​សៀមរាប​នាពេល​ឆាប់ៗ​ខាងមុខនេះ ។

​លោក ជា មានិត មានប្រសាសន៍​បន្ថែមថា ខេត្តសៀមរាប​នឹងមាន​ផ្លូវ​ខ្វាត់ខ្វែង​ក្នុង​លក្ខណ​:​ជាទី​ក្រុង​វៃឆ្លាត ឬ Smart City នាពេល​ខាងមុខនេះ ហើយ​ចំពោះ ខ្សែ​ផ្លូវ ដែល​ត្រូវ​ស្ថាបនា និង​កែលម្អ​ឡើងវិញ​ទាំងអស់ នឹងត្រូវ​ធ្វើឱ្យ​ក្លាយទៅជា​ផ្លូវ​ដែលមាន​មេត្រីភាព ជាមួយ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ ហើយក៏​ត្រូវ​ស្របតាម​រូបសាស្ត្រ​ទីក្រុង​ដែរ​។

​ផ្លូវ​ទាំងអស់ ក៏ត្រូវ​គិតគូ​ជា​ប្រព័ន្ធ និង​លើ​គ្រប់​ទិដ្ឋភាព ដូចជា ប្រព័ន្ធ​លូទឹកកខ្វក់ លូទឹក​ភ្លៀង ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាកសញ្ញា និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ និង​ការធ្វើ​សួន ដាំ​ដើមឈើ​ជាដើម​ផងដែរ ។

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការគាំទ្រ​ទាំងស្រុង ចំពោះ​ការសិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​បំពង់​ផ្លូវកា​ប្លិ៍​អុ​ប​ទិ​ក​ទូរគមនាគមន៍​ក្នុង​ក្រុង​សៀមរាប ដែល​នឹងធ្វើ​ឲ្យ​ក្រុង​នេះ មាន​លក្ខណៈ​ជាទី​ក្រុង​វៃឆ្លាត ឬ Smart City នាពេល​ខាងមុខនេះ ដែល​ស្រម​ទៅតាម​ការអភិវឌ្ឍន៍ របស់​ប្រទេសជាតិ​ផង និង ខេត្តសៀមរាប​ផង ហើយ​ក្នុងនាម​អាជ្ញាធរខេត្ត ត្រៀម​សហការ​ជានិច្ច​ក្នុង​កិច្ចដំណើរការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បំពង់​ផ្លូវកា​ប្លិ៍​អុ​ប​ទិ​ក​ទូរគមនាគមន៍​ក្នុង​ក្រុង​សៀមរាប​នេះ ។

​លោកស្រី យូ សុភា បាន​សំណូមពរ​ដល់​ប្រតិ​ប​ត្ត​ករ​ក្រុមហ៊ុន​ទាំងអស់ ដែលមាន​នៅក្នុង​វិស័យ​ទូរគមនាគមន៍ ត្រូវតែ​សហកា​ជាមួយ​អាជ្ញាធរខេត្ត និង​ក្រុមការងារ​ចម្រុះ រៀបចំ​កែលំអ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ក៏ដូចជា​រៀបចំ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​បានល្អ ដើម្បី​ធ្វើការ​កែលម្អ​សោភ័ណភាព​ក្រុង​សៀមរាប​របស់​យើង ឲ្យ​ទទួលបាន​កំណើន​ទេសចរណ៍​បន្ថែមទៀត​៕ ដោយ ៖ CEN

spot_img
×