Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល កំពុង​រៀបចំ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ ​ឱ្យ​ត្រឡប់​ទៅរក​សក្តានុពល​វិញ​ឱ្យបាន​លឿន

spot_img

​ភ្នំពេញ​៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជាបាននិងកំពុង​រៀបចំ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ការពិត​គួរ​សម្រាប់​រយៈពេល​មធ្យ​ម​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​​ឱ្យ​ត្រឡប់​ទៅរក​សក្តានុពល​វិញ​ឱ្យបាន​លឿន ។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Yasuhisa Ojima ប្រធាន​ស្ថាន​តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund – IMF) ប្រចាំ​កម្ពុជា ពិភាក្សា​អំពី​វិធានការ​ក្នុងការ​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ក៏ដូចជា​ការរៀបចំ​នូ​វ​វិធានការ​គោលនយោបាយ​ស​ម្រា​ប់​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ឌ ១៩ និង​គ្រោះធម្មជាតិ​,​នា​ព្រឹក​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​មូលនិធិ រូបិយវត្ថុ​អន្តរជាតិ ដែលជា​និច្ច​ជា​កាល រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត បន្ត​រួមសុខទុក្ខ​ជាមួយ​កម្ពុជា ជាពិសេស ក្នុង​កាលៈទេសៈ​ដ៏​លំបាក កំពុង​បង្កឡើង​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ មាន​តួនាទី​សំខាន់​ក្នុង ការបន្ត​តាមដាន និង​វាយតម្លៃ​ការវិវត្ត​សេដ្ឋកិច្ច​សកល​, តំបន់ និង​កម្ពុជា​, និង​ផ្តល់​ការសិក្សា​ផ្សេងៗ ដែល​អាចជា​ធាតុ ចូល​សម្រាប់​កម្ពុជា ក្នុង​ការបន្ត​រៀបចំ​វិធានការ​ពាក់ព័ន្ធ​ក្នុង​ការធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​​ការរៀបចំ​នូវ​វិធានការ​គោលនយោបាយ​ស​ម្រា​ប់​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

​ទោះបីជា​កម្ពុជា​ត្រូវបាន​វាយតម្លៃ និង​ទទួលស្គាល់ថា​ជា​ប្រទេសមួយ​ក្នុង ភាព​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ ក្នុងចំណោម​ប្រទេស​ដែល​គ្រប់គ្រង​ស្ថាន , រាជរដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​តាមដាន​ការវិវត្ត​នៃ​ជំងឺ​នេះ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​ពុំ​មើលស្រាល​ស្ថាន​ការ ដោយ​បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល រួមជាមួយ​ការចាត់វិធានការ​មុត​ស្រេច​ក្នុង​ការគាំទ្រ លំនឹង​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន ។ ឈរលើ​មូលដ្ឋាន​នេះ​, សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​អាច​បន្ត​មាន​ប្រក្រតី​ភាពល្អ ខណៈ​ស្ថានភាព​សារពើពន្ធ ជាពិសេស ផ្នែក​ចំណូល​ពន្ធ​នឹងមាន​ភាពប្រសើរ​ជាង​ការរំពឹងទុក ដែល​នេះ​ជា​បច្ច័យ​ល្អ​សម្រាប់​ការអនុវត្ត​ថវិកា​ឆ្នាំ ២០២១ ដោយ​អនុញ្ញាត​ឱ្យមាន​លំហ​ថវិកា​តិ និង​ការប្រើប្រាស់​ប្រាក់​សន្សំ​របស់​រាជ​រដ្ឋា ភិ​បាល​តិចជាង​ការរំពឹងទុក ។ ប៉ុន្តែ​ថ្មីៗ​នេះ​, ផលប៉ះពាល់​ពី ជំនន់​ទឹកភ្លៀង បាននិងកំពុង​ដាក់​សម្ពាធ​មួយផ្នែក​វិញ ដល់​បន្ទុក​ចំណាយ​រដ្ឋ ពិសេស​ការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ធារាសាស្ត្រ ។

​ទោះជា​យ៉ាង​, រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​រៀបចំ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩
(Post Covid-19 Recovery Plan) ដែលជា​ការពិត​គួរ​សម្រាប់​រយៈពេល​មធ្យ​ម​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​
​ឱ្យ​ត្រឡប់​ទៅរក​សក្តានុពល​វិញ​ឱ្យបាន​លឿន ។

​លោក Yasuhisa Ojima បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធប្រឆាំង និង គ្រប់គ្រង​បានល្អ​ប្រសើរ​នូវ​ការរីក​រាល​ដាន​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ពិសេស ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នូវ​វិធានការ មុត​ស្រួច​ថ្មីៗ នានា​ក្រោម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ និង​កម្មវិធី​គាំពា​វ សង្គម ជាដើម ។ ជាមួយគ្នានេះ លោក​ប្រធាន​ស្ថាន​តំណាង​បាន​គាំទ្រ​ស្នារ​តី​ប្រុងប្រយ័ត្ន​ខ្ពស់​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការបន្ត​តាមដាន​ការប្រែប្រួល​ស្ថាន​ការ​ម៉ាក្រូសេដ្ឋកិច្ច និង​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចសហការ​ជាមួយ ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ឃ្លាំមើល​ការប្រែប្រួល​នៃ​ស្ថានភាព​សេដ្ឋកិច្ច ទាំង​កម្រិត​សកល និង តំបន់ ។ លោក Yasuhisa Ojima បាន​អះអាងថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ​ការបន្ត​កិច្ច​សហ​F ប្រតិបត្តិការ​ជា​ប្រពៃណី​កន្លងមក និង​បាន​គូសបញ្ជាក់​ពី​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ពិសេស ក្នុងនោះ​រួមមាន មូលនិធិ​ហិរញ្ញប្បទាន​រហ័ស (Rapid Financing Facility) ដែល​អាចជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​កម្ពុជា​ក្នុងការ បំពេញ​កង្វះ​ខា​ហិរញ្ញប្បទាន​សម្រាប់​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​៥-១៩ ។

ជាទី​បញ្ចប់ , ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្តង ទៀត​ដល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​បាន​គាំទ្រ​ដល់​ការពង្រឹង សមត្ថ​ភា​, ការបណ្តុះបណ្តាល​មន្ត្រីរាជកា​រ ក៏ដូចជា​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន ពាក់ព័ន្ធ​នានា ដែល​កន្លងមក​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×