Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! ចេញ​សារ​មិន​អស់ចិត្ត ម្ចាស់​ហាង​គុយទាវ ចេញ​វីដេអូ​បកស្រាយ​ទាំងយប់ រឿង​គុយទាវ​១​ចាន​៣​ម៉ឺន និង​បាយ​ថ្ងៃ​ម្ហូប​ប៉ុន្មាន​មុខ​អស់​ជិត​៣០​ម៉ឺន គឺ​ដោយសារ​…

spot_img

​កាលពី​ម្សិលមិញ​នេះ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ មានរឿង​ភ្ញាក់ផ្អើល​មួយ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង​នៅពេល​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ Sopheak Chan ដែលជា​កងកម្លាំង​ចុះជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង បាន​ចែករំលែក​ឲ្យ​ដឹងថា ហាង​មួយ​នៅ​ផ្សារ​ព្រែក​ជ្រៃ​មាន​យីហោ​ឈ្មោះ អា​ហរ​ដ្ឋា​ន ម៉ាក់​អា​ម៉ី លក់​កាប់​ថ្លៃ​ដ៏​ជ្រុល​ហួសហេតុ ដោយ​គុយទាវ​១​ចាន ៣​ម៉ឺន​រៀល ហើយ​អាហារ​ពេល​ថ្ងៃ «​ញុាំ​១០​នាក់ ស្ងោរ​ម្រះ ស្ងោរ​ជីឆា​យ ចៀន​ជូរអែម​ត្រី ប្រហុក​ខ្ទី​ស អស់ ២៩ មុឺ​ន​»​។​

​យ៉ាងណាមិញ ដោយសារតែ​ឃើញ​រឿងនេះ​បាន​ផ្ទុះឡើងៗ​កក្រើក​បណ្តាញ​សង្គម ខណៈដែល​មហាជន​ក៏​នាំគ្នា​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​ផង​នោះ នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​ផងដែរ ម្ចាស់​ហាង​ខាងលើ​ដែលមាន​គណនី​ឈ្មោះ Nhim NaNa បាន​ចេញមក​ពន្យល់​តា​មរយៈ​សារ​រៀបរាប់ថា​៖ «​កុំ​ស្តាប់​តែ​ម្ខាង​បង គុយទាវ​មួយ​ចាន​៣​ម៉ឺន​គឺ​គាត់​កម្មង់​គុយទាវ​សរសៃ​កែង​ឌុប​ដល់​ទៅ​២​ដង ចាន​ឌុប​ដង​ញុ​ម​លក់​ពីរម៉ឺន​ទៅហើយ​។​រូប​គុយទាវ​ហ្នឹង​មិនមែន​ហាង​ខ្ញុំ​ទេ ហើយ​បាយ​ម្ហូប​គាត់​កម្មង់​ចំនួន​៤​មុខ​គឺ =​នឹង​៨​ចាន​ធំៗ ១​ចាន​៣​ម៉ឺន បាយ​៤​ឆ្នាំ​ធំៗ ចំនួន​៤​ឆ្នាំង​គឺ​៤​ម៉ឺន គាត់​កម្មង់​ឱ្យ​ដាក់​ជាពិសេស​សម្រាប់​មេៗ ហើយ​នៅមាន​ទឹក​សុទ្ធ​១០​ដប​ទៀត​។ ពី​ខ្ញុំម្ចាស់​ហាង​ចេញ​បកស្រាយ​» ។

​ប៉ុន្តែ ដោយសារតែ​មិន​អស់ចិត្ត ជាមួយនឹង​ការ​សារ​បង្ហោះ​ខាងលើ ម្ចាស់​ហាង​ក៏បាន​ចេញមក​បកស្រាយ​ផ្ទាល់​ជាថ្មី តាមរយៈ​វីដេអូ រួមជាមួយ​ប្អូនស្រី​របស់ខ្លួន ដោយបាន​រៀបរាប់​តាម​វគ្គ​ឃ្លា​មួយៗ​ឲ្យ​បងប្អូន​អស់​ចម្ងល់​ថា​៖ «​គុយ​គាត់​ធម្មតា​គឺ​តម្លៃ ៧០០០ ពាន់​គុយទាវ​សាច់គោ​តម្លៃ ៨០០០ ពាន់​, មាន​តាម​សាច់ បើ​សរសៃ​កែង​តម្លៃ ១២០០០ រៀល​។ តែដោយសារ​ពួកគាត់ (​បងៗ​កងទ័ព​) មកដល់​ដំបូង គាត់​ហៅ​គុយ​សរសៃ​កែង​ឌុប ហើយ​ឌុប​ពិសេស​ទៀត អ៊ីចឹង​គុយទាវ​ហ្នឹង ១​ចាន ២​ម៉ឺន​រួចទៅហើយ​។ ហេតុនេះ គុយទាវ​ឡើងដល់​១​ចាន ៣ ម៉ឺន គឺ​ដោយសារតែ​ពួកគាត់​ហៅ​ថែម​សាច់ ថែម​ក្រចកជើង ថែម​ប្រហិត​ទើប​គុយទាវ​១​ចាន​ហ្នឹង​ឡើងដល់​៣​ម៉ឺន​។

ចំណែក​បញ្ហា​រឿង​បាយ​ថ្ងៃត្រង់​វិញ គាត់​ក៏​សូម​បកស្រាយ​ថា ពួកគាត់​កងកម្លាំង​បាន​កូ​ម្ម៉​ង់​ម៉ា​ចាន ៣ ម៉ឺន ដល់ពេល​គ្នា ១០ នាក់ ហូប​ម្ហូប​៤​មុខ ១​ចាន​៣​ម៉ឺន ប៉ុន្តែ និយាយថា​អស់​ជិត​៣០​ម៉ឺន គឺជា​រឿង​មិន​ពិត​នោះទេ​។ ព្រោះថា ពេលមកដល់ ពួកគាត់​បាន​កូ​ម្ម៉​ង់​ឲ្យ​គាត់​ធ្វើ​ម្ហូប​ពិសេសៗ​ទុក​ឲ្យ​មេ ខណៈ​គាត់​ជា​ម្ចាស់​ហាង​ក៏បាន​ប្រាប់​ទៅវិញ​ថា កន្លែង​គាត់​មានតែ​ម្ហូប​ស្រាប់​ទេ អត់​មាន​ម្ហូប​កូ​ម្ម៉​ង់​ទេ ប៉ុន្តែ ដោយ​ពួកគាត់​កងកម្លាំង​សុំ​ឲ្យ​ជួយ​ធ្វើ គាត់​ក៏​ធ្វើ​ជូនទៅ​។

​ហេតុនេះ គាត់​ក៏​សូមបញ្ជាក់​ឲ្យ​បងប្អូន​មហាជន​ជ្រាបថា ម្ហូប​១​ចាន​៣​ម៉ឺន​ហ្នឹង មិនមែន​៤​ចាន​ទេ គឺ​ឡើងដល់ ៨ ឡាន (​ចែក​រំ​លេក​២​តុ​) ហើយ​បាយ​៤​ឆ្នាំង​ធំៗ ១​ឆ្នាំង​តម្លៃ​១​ម៉ឺន​ទៀត អ៊ីចឹង​សរុបទៅ​គឺ​អស់ថ្លៃ​ប៉ុណ្ណឹង​»៕ ដោយ​៖ លឹម ហុង​


spot_img
×