Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ជីវភាពរស់នៅ​ជាពិសេស​ក្នុងអំឡុងពេល​នៃ​ជម្ងឺ​រាតត្បាត​នេះ ប្រជាជនកាន់តែច្រើន​ចាប់ផ្ដើម​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ បរបាញ់​សត្វព្រៃ និង​នេសាទ​

spot_img

​ភ្នំពេញ​៖ បើតាមសេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២០​ខែតុលា​នេះ ស្ថានទូត​ស៊ុយអែត​បានប្រកាស​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ផ្ដល់​ការគាំទ្រ​ផ្នែក ហិរញ្ញវត្ថុ​ដល់​សហគមន៍​ជនបទ តាមរយៈ​សកម្មភាព​ដាំ​ដើមឈើ​។ កម្មវិធី​នេះ​មាន​គោលបំណង​ជម្រុញឱ្យមាន​ការ ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជន បទ​ចំនួន​១៦០០​គ្រួសារ ក្នុង​ខេត្តពោធិ៍សាត់ និង​សៀមរាប ដើម្បី​ដាំ​ដើមឈើ​នៅក្នុង មូលដ្ឋាន​របស់​ពួកគេ បង្កើតជា​ស្ថានីយ៍​បណ្ដុះ​កូនឈើ និង ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ដទៃទៀត​ទូទាំងប្រទេស​។

កម្មវិធី​នេះ នឹងត្រូវ​អនុវត្ត​ក្រោម​ការដឹកនាំ​របស់​ក្រសួង​​បរិស្ថាន​ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី UNDP តាមរយៈ​គម្រោង កសាង​បរិយាកាស​អំណោយផល សម្រាប់ ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព (BESD)​។

​ព្រៃឈើ និង​ជីវចម្រុះ នៅ​បន្ត​រង​សម្ពាធ​ក្នុង​កម្រិត​ខ្ពស់ ហើយ វា​កំពុងមាន​ការកើនឡើង​ដោយសារតែ​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩​។ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មនុស្ស​រាប់ ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ ហើយ​ពលករ​ចំណាកស្រុក​ជាង ១០​ម៉ឺន​នាក់​បាន​វិលត្រឡប់​ពី​ប្រទេសជិតខាង​ទៅកាន់​ស្រុកកំណើត​នៅ​តំបន់​ជនបទ​វិញ​។ ការស្វែងរក​ប្រាក់ចំណូល និង​ស្បៀងអាហារ កាន់តែ​លំបាកទៅៗ​សម្រាប់​ប្រជាជន​មួយចំនួន​។ ដើម្បី​ជីវភាព រស់នៅ​ជាពិសេស​ក្នុងអំឡុងពេល​នៃ​ជម្ងឺ​រាតត្បាត​នេះ ប្រជាជន កាន់តែច្រើន​ចាប់ផ្ដើម​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ បរបាញ់​សត្វព្រៃ និង​នេសាទ​ជាដើម ដែលជា​ការដាក់​សម្ពាធ​បន្ថែមទៀត​មកលើ ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កំពុងមាន​ភាពផុយស្រួយ​រួចទៅហើយ​នោះ​។

ឯកឧត្តម ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ˝​ការកាត់បន្ថយ​ផល វិបាក​ដែល​បង្កឡើង​ដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​ជា​រឿង ចាំបាច់​។ ការគាំទ្រ​របស់​ប្រទេស​ស៊ុយអែត ចំពោះ​កញ្ចប់​ថវិកា សង្គ្រោះបន្ទាន់​ក្នុង​ទំហំ​ទឹកប្រាក់ ៤ ៣០០ ០០០SEK ឬ​ប្រមាណ ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​នេះ នឹង​រួមចំណែក​ដោះស្រាយ បញ្ហា​នេះ​។ កញ្ចប់​ថវិកា​នេះ នឹង​ផ្ដល់ឱ្យ​សហគមន៍​ដែល​ងាយ​រង គ្រោះ​នូវ​ឱកាស​រកប្រាក់​ចំណូល​បាន​ភ្លាមៗ តាមរយៈ​ការដាំ ដើមឈើ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ទប់​ទល់នឹង​វិបត្តិ​សេដ្ឋកិច្ច​​ដែល​កំពុង​កើតមាន​។ សកម្មភាព​នេះ​ក៏​នឹង​រួមចំណែក ដល់​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​មាន​សារៈ​សំខាន់​​ផងដែរ​។​˝

​លោក​ឯកអគ្គរាជទូត ក៏មាន​ប្រសាសន៍​បន្ថែម​ទៀតថា​៖ កម្មវិធី នេះ​នឹង​បន្ត​អនុវត្ត​រហូតដល់​ខែមិថុនា ឆ្នាំ​២០២១ ដែល​នឹង​ផ្ដល់ ឱកាស​ការងារ​ភ្លាមៗ​ដល់​សហគមន៍​ដែលមាន តម្រូវការ​ចាំបាច់​ជាងគេ​តាមរយៈ​សកម្ម ភាព​ដាំ​ដើមឈើ​។ កម្មវិធី​នេះ​នឹង​បណ្តុះ​កូនឈើ​នៅ​រដូវប្រាំង និង​គាំទ្រ​ដល់ សកម្មភាព​ដាំ​ដើមឈើ​មួយ​ជុំ​ទៀត ចន្លោះ​ពី​ខែឧសភា ដល់​ខែ មិថុនា ឆ្នាំ​២០២១​។

​ឯកឧត្តម​បណ្ឌិត ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា «​កម្មវិធី​សាច់ប្រាក់​ពលកម្ម​គឺជា​អន្តរាគមន៍ ទាន់ពេលវេលា​ដែល​គេ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឆ្លើយតប​​ភ្លាមៗ​ចំពោះ​តម្រូវការ​បន្ទាន់​របស់​សហគមន៍​ជនបទ​ដែល​​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ភាពចាំបាច់​ក្នុងការ ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​ដែល​កំពុង​ទទួលរង​សម្ពាធ​។​»

​ឯកឧត្តម ពន្លក បន្ត​មានប្រសាសន៍ថា «​ការងារ​នេះ​នឹង​ជួយ បង្កើន​គម្រប​ព្រៃ​ក្នុង​តំបន់​គោលដៅ ដែលជា​ប្រភព​ស្រូប យក​កាបូន រួមចំណែក​ដល់​ការបន្ត​ប្រយុទ្ធប្រឆាំង​ទៅនឹង ការប្រែប្រួល​អាកាសធាតុ​របស់​យើង​។​»

​លោក Nick Beresford តំណាង​និវាសនដ្ឋាន​នៃ UNDP ប្រចាំ នៅ​កម្ពុជា មានប្រសាសន៍ថា «​រដ្ឋាភិបាលប្រទេសស៊ុយអែត​​និង UNDP ប្ដេជ្ញា​ផ្ដល់​ការគាំទ្រ​ពេញទំហឹង​ដល់​ព្រះរាជា​ណា ចក្រ​កម្ពុជា​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជាស​កល​នេះ​។ កម្មវិធី​ដាំ​ដើមឈើ​នេះ ជួយផ្ដល់​ជា​សាច់ប្រាក់​ជា​ផ្នូរ​នឹង កម្លាំង​ពលកម្ម នៅពេលដែល​គេ​ត្រូវការ​សាច់ប្រាក់​ជាង​​គេ​បំផុត​។ ហើយ​តាមរយៈ​ការវិនិយោគ​លើ​គម្រប​ព្រៃឈើ យើង​អាចរួមចំណែក​ដល់​ការកសាង​អនាគត​កាន់តែ​បៃតង និង​កាន់តែ​ស្អាត​សម្រាប់​គ្រប់គ្នា​»៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×