Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​ក្រឡាហោម ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ដំណើរការ​ប្រព្រឹត្តទៅ នៃ​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ដំណើរការ​ប្រព្រឹត្តទៅ នៃ​មូលនិធិ​សម្ដេច​តេ​ជោ​ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​កម្ពុជា​។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម​ប្រធានកិត្តិយស​មូលនិធិ កិច្ចប្រជុំ​នេះ​បានរៀបចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វាន​វត្ត​ន៍ ជា​អនុប្រធាន​កិ​ត្ត​យស​មូលនិធិ​, ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកឧកញ៉ា និង​លោក​ឧកញ៉ា​មួយចំនួនទៀត​។​

​អញ្ជើញ​មាន​ប្រសា​សស​ន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា សម្ដេច​ពិតជា​ផ្ដល់​សារសំខាន់​ខ្លាំងណាស់​ដល់​ការងារ​បង្កើត​មូលនិធិ​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ដោយសារ​ជា​បទពិសោធន៍​នៅ​ប្រទេស​ការអភិវឌ្ឍន៍​តែង​បានគិត​គូ​អំពី​បញ្ហា​នេះ បន្ទាប់ពី​មានការ​ចាត់ទុកថា​សហ​គ្រាស​ធុន​តូច និង​មធ្យម​ជា​ឆ្អឹងខ្នង​ដើម្បី​ពង្រឹង និង​ពង្រីក​សេដ្ឋកិច្ច​។

​សម្ដេច​ក៏បាន​ឆ្លៀត​រំលឹក​អំពី​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ​២០១៩ តាម​ការអញ្ជើញ​របស់​រដ្ឋលេខាធិការ​ទទួល​បន្ទុក​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​អាល្លឺម៉ង់ ដោយ​ភាគី​អាល្លឺម៉ង់​ក៏បាន​ធ្វើ​បទ​បង្ហាញជូន​សម្ដេច​អំពី​គោល​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​អាល្លឺម៉ង់​ប៉ែក​ខាងលិច​ដែល​សឹងតែ​គ្រប់​ភូមិ​ឃុំ​បាន​ផ្ដោតលើ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្ដល់​ការងារ​ជូន​ប្រជាជន​នៅនឹងកន្លែង និង​អាល្លឺម៉ង់​ប៉ែក​ខាងកើត​ដែល​បាន​ផ្ដោត​ទី​លើ​ឧស្សាហកម្ម​ធុន​ធ្ងន់​។​

​បន្ទាប់មក​លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក៏បាន​ធ្វើ​របាយការណ៍​ការងារ​រយៈពេល​២​ខែ​ចុងក្រោយ​របស់​មូលនិធិ ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​អង្គប្រជុំ មុននឹង​កិច្ចប្រជុំ​ទាំងមូល​បាន​បន្ត​ការពិនិត្យ និង​ពិភាក្សា​លម្អិត​បន្ថែមទៀត​អំពី​ការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តទៅ​របស់​មូល​និ​ធិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×