Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​ធិ​ការ​អចិន្ត្រៃយ៍ បាន​ឯកភាព​ទទួល យក​សេចក្តីព្រាងច្បាប់​ថ្មី​ចំនួន​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​និង​សិក្សា​

spot_img

​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​វិមាន​រដ្ឋសភា​។​

​កិច្ចប្រជុំ​បានអនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ ក្នុងពេល​ឆាប់ៗ​នេះ នូវ​សេចក្តីព្រាងច្បាប់​ចំនួន ៤ (​បួន​) ដែល​គណៈ​កម្មករ​ជំនាញ​រដ្ឋសភា​បាន​ពិនិត្យ​សិក្សា​រួចរាល់ និង​បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ថ្មី​ចំនួន​៤​ទៀត ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រគល់ជូន​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា ពិនិត្យ​និង​សិក្សា​។​

​សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានទទួល​យកមក​ពិនិត្យ តាម​សំណើ​របស់​រាជរដ្ឋាភិបាល និង​បានសម្រេច​ប្រគល់​ដល់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ដើម្បី​ពិនិត្យ និង​សិក្សា រួចហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​នោះ​មាន​៖

១-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

២-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។​

៣-​សេច​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖

– ពិធីសារ​ទី​៣​ស្តីពី សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក អាស៊ាន​ណាមួយ​។​
– ពិធីសារ​ទី​៤​ស្តីពី សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ ប្រទេស​ជា​សមាជិក​អាស៊ាន​។​

៤-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×