Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ឈប់​ឡាន​កណ្តាលផ្លូវ ចុះ​ទិញ​ខ្សែ​ឆ្នាំង​សាក​ទូរស័ព្ទ​មិន​ដល់ ៥ នាទី ផង អត់​ដក​សោ​ចេញ ចោរ​ជិះ​កាត់​ឃើញ​ឱកាស​ចូល​ជិះ​យកទៅ​ឆៅៗ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖​ករណី​ចោរលួច​រថយន្ត​ដ៏​មិន​នឹកស្មាន​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តែម្តង ព្រោះថា ចោរ​នោះ​គឺ​ពិតជា​ហ៊ាន​ខ្លាំងណាស់ ខណៈដែល​ម្ចាស់​ចុះ​ទិញ​ខ្សែ​ឆ្នាំង​សាក​ទូរស័ព្ទ​មិន​ដល់ ៥ នាទី​ផង ដោយ​ឈប់​ឡាន​ចត​កណ្តាលផ្លូវ (​ពុំបាន​ដក​សោ​ចេញ​) ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង ស្រាប់តែ​លោក​ចោរ​លបចូល​ក្នុង​រថយន្ត​តាមរយៈ​ទ្វា​ខាងឆ្វេង បើកចាក​ចេញទៅ​បាត់​តែម្តង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MengHuy KH បាន​បង្ហោះ​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៨ និង ៤៥ នាទី យប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ មាន​ករណី​ចោរលួច​ឡាន ខណៈ​ម្ចាស់​ឈប់​ទិញ​ខ្សែ​ឆ្នាំង​សាក​មិនបាន ៥ នាទី ផង ដោយសារ​មិនបាន​ដក​សោ​ចេញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ចោរ​ឃើញ​ឱកាសល្អ លបចូល​ជិះ​បើក​ចេញទៅ ហើយ​ម្ចាស់​បាន​ត្រឹម​រត់​ដេញតាម​ចាប់ខ្យល់​ប៉ុណ្ណោះ​។

​ហេតុនេះ សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ព្រោះ​ចោរ​សម័យនេះ​គឺ​ហ៊ានៗ​ណាស់​។ បើសិនជា​បងប្អូន​បានឃើញ​រថយន្ត​ដែលមាន​ផ្លាកលេខ ភ្នំពេញ 2AK 3032 សូមជួយ​ទាក់ទង​ទៅ​គាត់​ផង តាមរយៈ​លេខ​ទូរ​ស័​ព្ទៈ 0962467773​។​

​ក្រោយពី​បានឃើញ​បែបនេះ ហួសចិត្ត​ខ្លាំងពេក អ្នកលេង​បណ្តាញ​សង្គម ក៏បាន​ស្តី​ឲ្យ​ថា​៖ «​សូម​សរសើរ​ម្ចាស់​ឡាន ខ្ជិល​សូម្បី​ដក​សោ​ពន្លត់​ម៉ាស៊ីន​, ប្រហែស​ណាស់ ឈប់​ឡាន​កណ្ដាលផ្លូវ​សម​អ៊ីចឹង​ហើយ​, សោកស្តាយ ប៉ុន្តែ​សុំ​ចត​អែប​ឱ្យបាន​សមរម្យ​បន្តិច​ទៅ ផ្លូវ​សាធារណៈ​ណា គ្មាន​អ្នកណា​ហាម​មិន​ឱ្យចូល​ទិញ​ទេ បញ្ហា​ស្ទះចរាចរណ៍​ច្រើនណាស់​ដែល​កើតចេញពី​អ្នកបើកបរ​គ្មាន​របៀប​បែបនេះ​។ ចត​គ្មាន​របៀប ដល់ពេល​គេ​ជេរ​ស្តីឱ្យ​តាំងធ្វើ​មុខ​ឡេ​ឡឺៗ ហាស​ហា សង្ស័យ​លោក​ចោរ​ទើសភ្នែក​ពេក ជិះ​យកទៅ​ចត​ឲ្យ​បាន​ត្រឹមត្រូវ​ឲ្យ​ទេ​ដឹង​»៕ ដោយ​៖ លឹម ហុង​

spot_img
×