Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ផ្ដល់​អំណោយ​មនុស្សធម៌ ជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​៤​សង្កាត់ ចំនួន​៣៨៥​គ្រួសារ នៅ​ខណ្ឌ​កំបូល

spot_img

​ភ្នំពេញ​៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ជា​សម្ភារ និង​ថវិកា មក​ចែកជូន​បងប្អូន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក ជំនន់​ទឹក ភ្លៀង​៣៨៥​គ្រួសារ ស្ថិតក្នុង​៤​សង្កាត់ គឺ ប្រទះ​ឡាង​,​កំបូល​,​បឹង​ធំ​,​ភ្លើង​ឆេះ​រទេះ​នៅ​ខណ្ឌ​កំបូល កាលពី​ព្រឹក​ថ្ងៃទី​២០ តុលា ឆ្នាំ ២០២០ នៅ​ទីតាំង​វត្ដ សុវណ្ណ​អម្ពា​ហៅ (​វត្ដ​ស្វាយមាស​) ។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ផ្តាំផ្ញើរ​សួរ​ខុស​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយ សម្តេច​ទាំង​ទ្វេរ​បានគិត​គូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ដោយ​ក្តី​នឹករលឹក ។

​ឯកឧត្ដម​បាន​បន្ដថា​៖ មិន​ត្រឹមតែ​សង្គ្រោះ​ប្រជាពលរដ្ឋ មកលើ​ទីទួល​សុវត្ថិភាព​ទេ អាជ្ញាធរ​ថែមទាំង​បានរៀបចំ​ផ្តល់​អាហារ​ជូន​ពួកគាត់​ផងដែរ ប្រកបដោយ​ការទទួល​សុខ​ត្រូវ និង​អនុវត្តន៍​តាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ម្ហូប​អា​ហរ​ដល់​កម្លាំង​គ្រប់​ប្រភេទ​ថែមទៀត​។ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើងខ្ញុំ​នេះ រៀបចំ​ផ្គត់ផ្គង់​ស្បៀងអាហារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ទឹក មិន​ឲ្យ​បងប្អូន​ខ្វះ​បរិភោគ​នោះទេ​។

​ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្ដថា​៖ ទន្ទឹម​និង​ការលំបាក់​ដោយសារ​ទឹក​លិច​នេះហើយ សូម​បងប្អូន​កុំ​ភ្លេច អនុវត្តតាម​អា​នុ​សាសន៍ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា​ថា (​ស្គាល់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា មានទុក្ខ​លំបាក​) និង​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រង គ្រោះ​ដោយ សារ​ជំនន់​ទឹកភ្លៀង​ដោយផ្ទាល់ ក្រោម​កិច្ចសហការ ពី​អាជ្ញាធរ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ នៅ​ថ្នាក់​សង្កាត់​ថ្នាក់​ខណ្ឌ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×