Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ចំនួន​ពីរ​នាក់ និង​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ចំនួន​៣ នាក់​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ សាលាឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ចំនួន​ពីរ​នាក់ និង​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ចំនួន​៣ នាក់​។​

លោក ហ៊ុន វណ្ណៈ និង​អ្នកស្រី ឈឿន ដា​រ៉ាវី សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០២០ ពាក់ព័ន្ធ​នឹង​ការចូលរួម​បាតុកម្ម​របស់​ពួកគេ​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន​។

​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ លោក ថុ​ន រដ្ឋា កញ្ញា ឡុង គ​ន្ធា និង​កញ្ញា ភួ​ន កែវ​រស្មី សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម​អំពី​គម្រោង​ដើរទៅ​កាន់​ផ្ទះ​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ដោយ​ស្ត្រី​ម្នាក់​ដើម្បី​បង្ហាញ​ពី​ក្តីកង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន​ជុំវិញ​ការអភិវឌ្ឍ​បឹង​តា​មោក ក្នុង​រាជធានី​ភ្នំពេញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×