Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

DJ Mike កំពុងមមាញឹកនឹងជំនាញរបស់ខ្លួនស្ទើរកពេលទំនេរគ្មាន

spot_img

ភ្នំពេញ-ចាប់តាំងពីតូចមកដល់ពេលនេះ DJ Mike ដែលគេស្គាល់ថា ក៏ជាតារាសម្តែងឆ្នើមផងដែរ បានសម្រេចចិត្តថា លោកចង់ធ្វើខួបកំណើតម្តងខណៈពេលដែលកម្មវិធីនេះ មានមិត្តភ័ក្រជំរុញឲ្យលោកធ្វើកម្មវិធីនេះ ព្រោះតែលោកមិនធ្លាប់មានកម្មវិធីធំដុំណាមួយសម្រាប់ជួបជុំមិត្តភ័ក្រ។ ដូច្នេះហើយ មានតែកម្មវិធីខួបកំណើតនេះទើបធ្វើឲ្យលោក បានជួបជុំគ្នាជាមួយមិត្តភ័ក្រ ព្រោះតែលោក បានអវត្តមាននៅក្នុងប្រទេសជាច្រើនឆ្នាំ ទើបតែត្រឡប់មកកម្ពុជា ថ្មីៗនេះប៉ុណ្ណោះ។

ទោះបីជាត្រឡប់មកដល់ក្នុងស្រុកវិញ ហើយបង្ហាញខ្លួនតាមរយៈបទចម្រៀងកាយវិកាជាច្រើនបទ ក៏ DJ Mike នៅតែមានពេលទទួលការងារដែលត្រូវនឹងជំនាញរបស់ខ្លួន គឺជា ឌីជេ ដែលមានជំនាញពិតប្រាកដ ដែលលោកខំហាត់រៀនអស់ជាច្រើនឆ្នាំនៅប្រទេសថៃ ការងារមួយនេះ អាចរកលុយបានយ៉ាងហោចណាស់ខ្ទង់ពាន់ដុល្លារក្នុងមួយសប្តាហ៍។

DJ Mike មុខដូចកូនកាត់រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមការងារសិល្បៈ ការងារជាឌីជេ គឺជាការងារដែលងាយស្រួលនឹងទទួលបានកម្រៃខ្ពស់ជាងគេ ប៉ុន្តែក៏ទាមទារឲ្យមានជំនាញច្បាស់លាស់នឹងទេពកោសល្យផងដែរ។ មិនមែនគ្រាន់តែហាត់រៀនបន្តិចបន្តួច ហើយតាំងខ្លួនជា ឌីជេ រួចការងារគ្មានប្រសិទ្ធភាពនោះទេ។

ដោយសារតែមានទម្រង់មុខស្រដៀងនឹងជនបរទេស DJ Mike ត្រូវបានគេសង្ស័យថា ជាតារាដែលមានឈាមជ័រជាកូនកាត់ ប៉ុន្តែ ម៉ៃ មិនមែនជាកូនកាត់បរទេសទេ ម៉ៃ ជាកូនខ្មែរសុទ្ធសាត តែអ្វីដែលពិសេសគឺ តារាសម្តែងរូបនេះ អាចនិយាយ និងសរសេរភាសារថៃបានយ៉ាងស្ទាត់ជំនាញ។ ដោយ-គីម ស្រីរ័ត្ន

spot_img
×