Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ចូលរួម​រំលែក​ទុក្ខ​ផង​! ពេលនេះ​រកឃើញ​សព​ឪពុក​ដែល​ត្រូវ​ទឹក​កួច​យកទៅ ព្រោះតែ​ដើម្បី​សង្គ្រោះ​ជីវិត​កូន តែ​អ្វី​កាន់តែ​ខ្លោចចិត្ត​នោះ ប្រពន្ធ​គ្មាន​លុយ​ធ្វើ​បុណ្យសព​ឲ្យ​ប្តី​ទេ (​វីដេអូ​)

spot_img

​បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ រស់នៅ​គល់ស្ពាន​លេខ​១ ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​បាន​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់​កាលពី​ម្សិលមិញ ត្រូវបាន​រកឃើញ​សាកសព​ហើយ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​គួររម្លឹកថា សព​បុរស​ចំណាស់​ខាងលើ​ដែលមាន​ឈ្មោះ ណាត លន អាយុ​ជាង ៥០ ឆ្នាំ មុនពេល​ជួប​គ្រោះថ្នាក់​ត្រូវ​ទឹក​កួច​យកទៅ​បាត់ គឺ​ដោយសារតែ​នៅ​េ​វ​លា​ម៉ោង​ប្រមាណ ១១ ថ្ងៃត្រង់ គាត់​បាន​នាំ​កូនប្រុស​២​នាក់ ទៅ​មេ​ី​ល​ផ្ទះ និង​ចង់យក​ឥ​វ៉ាន់​ខ្លះៗ​នៅក្នុង​ផ្ទះ ប៉ុន្តែ ដោយសារ​ផ្ទះ​គាត់​នៅជាប់​គល់ស្ពាន ស្របពេល​ទឹក​កំពុង​ហក់​ឡេ​ី​ង​យ៉ាងខ្លាំង​ក្លា​ផង​នោះ ក៏​ធ្វើ​ឲ្យ​បាក់​ដី​ជាប់​ផ្ទះ ធ្លាក់​គាត់​និង​កូន​ម្នាក់​ទៅក្នុង​ទឹកតែ​ម្តង​។ ហើយដោយ​ឃើញ​កូន​ត្រូវ​ទឹក​គួច គាត់​ក៏​ស្រ​វ៉ា​ស្ទុះ​ទៅ​ជួយ​កូន តែ​ជា​អ​កុល​ស​គាត់​ក៏ត្រូវ​ទឹក​គួច​វិញ បន្ទាប់ពី​បាន​ប្រាប់ និង​រុញ​កូន​ឲ្យ​តោង​ដើមឈើ ដើម្បី​រួចផុត​ពី​គ្រោះថ្នាក់​។​

​តែ​យ៉ាងណា អ្វីដែល​កាន់តែ​ខ្លោចចិត្ត​ទៀត​នោះ គឺ​ជីវភាព​គ្រួសារ​របស់គាត់ ពិតជា​មហា​សែន​លំបាក​ខ្លាំងណាស់ ព្រោះ​មានកូន​ច្រើន​ក្នុងបន្ទុក ហើយ​ប្រពន្ធ​របស់គាត់​ក៏​ពុំមាន​ថវិកា​ក្នុង​ធ្វើការ​បុណ្យសព​ឲ្យ​ប្តី​នោះទេ​។ ហេតុនេះ សូម​សប្បុរសជន​មេត្តាជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់​ផង ព្រោះ​ពេលនេះ​បង្គោលគ្រួសារ​ត្រូវបាន​បាត់បង់ ដោយ​មិនដឹងថា​តទៅ​មុខ​ខ្សែជីវិត​កូន​ប្រពន្ធ​របស់គាត់​នឹង​ទៅជា​យ៉ាងណា​៕ ដោយ​៖ លឹម ហុង​

spot_img
×