Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មានកំណើត​ណាស់​! ទំពាំង​ស្អុយ​មួយ​ហ្វូង​ដេញ​វាយ​គ្នា​ឡើង​ប្រសាច​ពេញ​ផ្លូវ ពេល​ហែរ​កឋិន​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប លទ្ធផល​គឺថា​… (​វីដេអូ​)

spot_img

​សៀមរាប ៖ រូបភាព​នៃ​ទង្វើ​បាត​សង្គម ឬ ហៅថា​ទំពាំង​ស្អុយ របស់​ក្រុម​ក្មេង​ពាល​១​ហ្វូង ដេញ​វាយ​គ្នា​ឡើង​ប្រសាច​ផ្អើល​ពេញ​ដងផ្លូវ នៅក្នុង​ពិធីបុណ្យ​ហែរ​កឋិនទាន​មួយ បានធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត និង​ស្អប់ខ្ពើម​ជាខ្លាំង​។​

​យ៉ាងណាមិញ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ម៉ុ​ច​សុខ ភា បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​វៃ​គ្នា​បែកក្បាល​ហូរឈាម ក្នុង​ពិធី​ហែ​រក​បុណ្យកឋិន វត្ត​ត្របែក​ឯក​រង្សី ស្រុក​សូទ្រនិគម ខេត្តសៀមរាប​!»​។​

​តាមរយៈ​រូបភាព​នេះ​ផងដែរ មហាជន​ក៏បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច តាម​ចាប់​ពួកក្មេង​ពាល​ទាំង​នោះមក​ដាក់ទណ្ឌកម្ម​ឲ្យ​បាន​ធ្ងន់​តាម​វិធី​ដែល​អាចធ្វើ​ទៅបាន ព្រោះ​យល់ថា ត្រឹម​យកមក​ធ្វើការ​អប់រំ​ល្មមៗ គឺ​ពួក​ស៊ី​ជោរ​ខាង​កាប់​ចាក់​វាយតប់​គ្នា ដែល​ឲ្យ​គេ​មើលឃើញថា​ខ្លួន​អស្ចារ្យ​ទាំងនេះ ពុំ​រាងចាល​ឡើយ​៕ ដោយ​៖ លឹម ហុង​

 


spot_img
×