Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផលិតផល​ក្លែងក្លាយជា​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន ដែលមាន​លក្ខណៈ​ជា​អង្គការ​ចាត់តាំង  , ៩​ខែ​ឆ្នាំនេះ បង្ក្រាប​ឱសថ​ខុសច្បាប់ ផលិតផល​វេជ្ជសាស្ត្រ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​បាន​ជិត​៦០០​តោន​

spot_img

​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បាន​ថ្លែងថា ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ ទទួលបាន​ជោគជ័យ​យ៉ាងណាក៏ដោយ ក៏​បទល្មើស​នេះ កំពុង​រីក​រាលដាល​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ និង​ស្ទើរតែ​គ្រប់​ទីកន្លែង ហើយ​ត្រូវបាន​សកលលោក ចាត់ទុកជា​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន ដែលមាន​លក្ខណៈ​ជា​អង្គការ​ចាត់តាំង ខណៈ​៩​ខែ​ឆ្នាំនេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បង្ក្រាប​ឱសថ​ខុសច្បាប់ ផលិតផល​វេជ្ជសាស្ត្រ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ បាន​ជិត​៦០០​តោន​។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) បើក​កិច្ចប្រជុំ​ស្តីពី “​យន្តការ​អនុវត្តន៍​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ទិសដៅ​អនុវត្ត​បន្ត ”
​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ គ​.​ប​.​ផ​.​ក បានរៀបចំ​កិច្ចប្រជុំ​ស្តីពី “​យន្តការ​អនុវត្តន៍​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ទិសដៅ​អនុវត្ត​បន្ត​” ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ប​.​ផ​.​ក​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន នៃ គ​.​ប​.​ផ​.​ក បាន​អាន​របាយការណ៍​សកម្ម​ភាព និង​ទិសដៅ​អនុវត្ត​បន្ត ដោយ​សង្ខេប រយៈពេល ៩​ខែ ឆ្នាំ​២០២០ របស់ គ​.​ប​.​ផ​.​ក ដែល​បាន​អនុវត្ត​កន្លងមក គឺ​បាន​ចុះបង្ក្រាប​ឱសថ​ខុសច្បាប់ ផលិតផល​វេជ្ជសាស្ត្រ និង​ផលិតផល ដែល​ក្លែងក្លាយ​ខុសច្បាប់​ទូទៅ សរុប​ចំនួន ១៣៤​ករណី ស្មើនឹង​ចំនួន ៥៩៤.៦៥​តោន​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ការបង្ក្រាប​នោះ រួមមាន​៖

១) ស្ថិតិ​តាម​ប្រភេទ​ផលិតផល​៖ ឱសថ ១៩​ករណី ផលិតផល​វេជ្ជសាស្ត្រ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩ ចំនួន​១២​ករណី ផលិតផល​ឧបភោគ និង​បរិ​ភោ​ប ៣៥​ករណី ផលិតផល​គ្រឿងសម្អាង ២៩​ករណី ផលិតផល​ប្រើប្រាស់ ២០​ករណី និង​ផលិតផល​ថ្នាំជក់ ១៩​ករណី​។​

២) ស្ថិតិ​តាម​បណ្តា​ខេត្ត​៖ ភ្នំពេញ ១១១​ករណី កណ្តាល​១១​ករណី កំពង់ស្ពឺ ២​ករណី តាកែវ ១​ករណី ព្រះសីហនុ ២​ករណី បាត់ដំបង ១​ករណី កំពង់ចាម ១​ករណី ត្បូងឃ្មុំ ៤​ករណី និង​ស្វាយរៀង ១​ករណី​។​

៣) ស្ថិតិ​តាម​ខែ​៖ មករា ៣​ករណី កុម្ភៈ ៣​ករណី មីនា ១៣​ករណី មេសា ៣២​ករណី ឧសភា ២០​ករណី មិថុនា ២២​ករណី កក្កដា ២០​ករណី សីហា ១១​ករណី និង​កញ្ញា ១០​ករណី​។​

៤) ស្ថិតិ​តាម​នីតិវិធី​៖ អាជីវកម្ម​អនុលោម​តាមច្បាប់ ៩​ករណី កិច្ចសន្យា​អប់រំ​ណែនាំ ១០៥​ករណី ផាកពិន័យ​តាម​វិធាន​ក្រសួង​ពាក់ព័ន្ធ ១​ករណី​។ កំពុង​បន្ត​នីតិវិធី គ​ប​ផ​ក ៦​ករណី​។ បញ្ជូន​សំណុំរឿង​អយ្យការ​/​តុលាការ ១៣​ករណី (​ឃាត់ខ្លួន​មនុស្ស ២០​នាក់​) ដោយ​ក្នុងនោះ​កំពុង​បន្ត​នីតិវិធី ១១​ករណី (​មនុស្ស ១៨​នាក់​) និង​តុលាការ​សម្រេច ២​ករណី (​មនុស្ស​២​នាក់ ដាក់ពន្ធនាគារ​)​។​

​ជា​កិច្ច​បន្ត ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បាន​មានប្រសាសន៍​ស្វាគមន៍​បើក​កិច្ចប្រជុំ និង​ដឹកនាំ​ពិភាក្សា​លើ​ប្រធានបទ ៖
១. យន្តការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ឲ្យ​បាន​ជោគជ័យ មាន​ប្រសិទ្ធិភាព និង​ទិសដៅ​អនុវត្ត​បន្ត​

២. ការងារ​ផ្នែក​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​ដើម្បី​ធានា​ដល់​ការអនុវត្ត និង​បញ្ហា​ផ្សេងៗ ។

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ពី​ជំហរ របស់ គ​.​ប​.​ផ​.​ក គឺ​ធ្វើ​ដើម្បី​ការធានា និង​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ ជា​ចម្បង ដោយ​ជំរុញ​ការងារ​ផ្សព្វផ្សាយ​អប់រំ​បង្កា និង​ទប់ស្កាត់ ការអនុវត្ត​កិច្ចប្រតិបត្តិការ​បង្ក្រាប និង​កិច្ចសហប្រតិបត្តិការ សម្របសម្រួល​ជាមួយ បណ្តា​អន្តរក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​ករណីនេះ​មិនមែនជា​សមត្ថកិច្ច​ផ្តាច់មុខ របស់​ក្រសួង ឬ​ស្ថាប័ន​ណាមួយ​តែ​ឯកឯង​នោះ​ទ្បើ​យ ។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ត​លើកទ្បើង​ថា ទោះបីជា​បច្ចុប្បន្ននេះ ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ ទទួលបាន​ជោគជ័យ​យ៉ាងណាក៏ដោយ ក៏​បទល្មើស​នេះ​កំពុង​រីក​រាលដាល​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ និង​ស្ទើ​តែ​គ្រប់​ទីកន្លែង ហើយ​ត្រូវបាន​សកលលោក​ចាត់ទុក​ជា​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​ដែលមាន​លក្ខណៈ​ជា​អង្គការ​ចាត់តាំង ។

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ដឹកនាំ​អង្គប្រជុំ​ពិភាក្សា ដើម្បី​ប្រមូល​ធាតុ​ចូល​ផ្សេងៗ ដែល​តំណាង​អន្តរក្រសួង ស្ថាប័ន​នានា និង​មន្ត្រី​ជំនាញ​ចួ​ល​រួម​ជា​មតិយោបល់ ដើម្បី​បញ្ចូល​ក្នុង​យន្តការ​អនុវត្ត ទិសដៅ​បន្ត និង​បញ្ចូល​ក្នុង​ការងារ​ផែនការ​សកម្មភាព ៥ ឆ្នាំ គឺ​ផែនការ ២០២០ ដល់ ២០២៥ របស់ គ​.​ប​.​ផ​.​ក ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បាន​លើកឡើងថា ការងារ​ទទួលបាន​ជោគជ័យ​ទាំងនេះ មិនមែន​កើតឡើង​ដោយសារ មន្ត្រី​របស់​គណៈកម្មាធិកា​រ​មួយ​មុខ​ទេ តែ​ជា​លទ្ធផល​ល្អ ដែល​កើតឡើង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ មកពី​ក្រសួង​ស្ថាប័ន​នានា​ទាំងអស់​។ ឯកឧត្តម​បាន​រំលឹក ដល់​ភាគី​ពាក់ព័ន្ធ​ដែលជា​សមាជិក​គណៈកម្មាធិកា​រ ត្រូវ​រួបរួមគ្នា​បន្ថែមទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×